ខេត្តព្រៃវែង៖ កាលពីយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦រថយន្តដឹកទំនិញរបស់ឈ្មួញ ជាប្រភេទយីឌុបចំនួន៣គ្រឿង ត្រូវបានឃាត់នៅចំណុចស្ថានីយព្រៃព្នៅ ក្នុង ខេត្តព្រៃវែង ខណៈថយន្តទាំងនោះដឹកលើសទម្ងន់កំណត់ ។
មន្ត្រីជញ្ជីងស្ថានីយព្រៃព្នៅបានឲ្យដឹង ថា រថយន្តទាំង៣គ្រឿងនេះ ក្នុងមួយគ្រឿងដឹកលើសទម្ងន់ចំនួន១០តោន ដូច្នេះសមត្ថ កិច្ចចាំបាច់ត្រូវឲ្យបង់ផាកពិន័យ និងរើ ទំនិញចេញមុននឹងឲ្យដឹកទៅបន្ត ។
បើតាមក្រុមអ្នករកស៊ីថា រថយន្តទាំង៣គ្រឿងនេះជារបស់ឈ្មួញម្នាក់ដែលគេ ស្គាល់ឈ្មោះ យាយញាប់ ដោយគេដឹក មកពី ប្រទេសវៀតណាមតាមច្រកដូន រ័ត្ន ក្នុងខេត្តត្បូងឃ្មុំតែមិនដឹងយ៉ាងម៉េចនៅយប់មិញបែរជាត្រូវមន្ត្រីឃាត់ទុក ។
ពាក់ព័ន្ធនឹងរថយន្តដឹកលើសទម្ងន់នេះដែរ បើតាមលោក ស៊ុន ចាន់ថុលមាន ប្រសាសន៍ក្នុងមួយឆ្នាំៗ រាជរដ្ឋាភិបាលបានចំណាយប្រាក់រាប់លានដុល្លារពីការខ្ចីបុលបរទេសដើម្បីស្ថាបនា និងជួសជុលផ្លូវ ប៉ុន្តែវាបែរជាត្រូវបំផ្លាញដោយសារតែរថយន្តដឹកលើសទម្ងន់ទាំងនោះ ៕
ដោយ៖ ហេង នរិន្ទ្រ