បោះឆ្នោតអាមេរិក៖ ចាប់ផ្តើមវគ្គផ្តាច់ព្រ័ត្រ

ចែករំលែក៖

ការប្រកួតមួយទល់មួយដើម្បីក្លាយជាម្ចាស់សេតវិមាន រវាងលោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ នឹងលោកស្រី ហ៊ីលឡារី គ្លីនតុន មកពីគណបក្សប្រជាធិបតេយ្យ ។

ទឹកដីអាមេរិកកំពុងតែឈរនៅចំណុចចាប់ផ្តើមនៃប្រវត្តិសាស្ត្រថ្មី។ ជាលើកទីមួយ ដែលអាមេរិកមានស្ត្រីជាបេក្ខភាពប្រធានាធិបតី សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីហើយឱកាសបានក្លាយជាប្រធានាធិបតីនោះ មិនទាន់ច្បាស់នៅឡើយទេ ។ ប៉ុន្តែបើតាមការស្ទង់មតិ ភាគរយនៃការក្លាយជាប្រធានាធិបតីអាមេរិករបស់លោកស្រី ហ៊ីលឡារី គ្លីនតុន មានច្រើនជាង គូប្រជែងរបស់ខ្លួន ។

ការប្រកួតវគ្គផ្តាច់ព្រត្រ រវាងម្ខាងជាអ្នកមានបទពិសោធពេញខ្លួននៅលើសង្វៀង ក្នុងការដឹកនាំអាមេរិក និងម្ខាងទៀត ជាមហាសេដ្ឋី ដែលមិនធ្លាប់ប្រឡូកក្នុងឆាកនយោបាយម្តងណាឡើយ ។ គម្លាតគ្នាច្រើនពីការដឹកនាំ ទាំងនោះហើយ អាចធ្វើឲ្យពលរដ្ឋអាមេរិកដឹកច្បាស់ថា ត្រូវបោះឆ្នោតឲ្យភាគីណាមួយ ។

ក្នុងពេលជាមួយគ្នានេះដែរ លោក អូបាម៉ា បានអំពាវនាវដល់តំណាងរាស្ត្រក្នុងបក្សទាំងអស់រួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីគាំទ្របេក្ខជនតែម្នាក់ក្នុងការចូលរួមតទល់នឹងបេក្ខជនមកពីគណបក្សសាធារណរដ្ឋសម្រាប់ការបោះឆ្នោតប្រធានាធិបតីនាថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០១៦ ។ ការរួមសាមគ្គីជាធ្លុងមួយនៅក្នុងបក្សប្រជាធិបតេយ្យ ដែលលោក អូបាម៉ា ចង់ស្នើលោក សេនដឺ ឲ្យទទួលស្គាល់ភាពបរាជ័យរបស់ខ្លួន និងទទួលស្គាល់ជោគជ័យរបស់លោកស្រី គ្លីនតុន ។

សូមជម្រាបជូនថា ការគាំទ្ររបស់លោក អូបាម៉ា ចំពោះលោកស្រី គ្លីនតុន លែងជារឿងសម្ងាត់ទៀតឡើយ គ្រាន់តែថា លោក អូបាម៉ា មិនសូវបានបង្ហាញជាសាធារណៈប៉ុណ្ណោះ ។ ទន្ទឹមគ្នានេះ លោក អូបាម៉ា ក៏បានបន្តរក្សាទំនាក់ទំនងល្អជាមួយលោក សេនដឺ តាំងពីថ្ងៃចាប់ផ្តើម និងក្នុងរយៈពេលយុទ្ធនាការឃោសនាដែរ ពិសេសសម្តែងសាទរលោក សេនដឺ ដែលប្រធានបទស្តីពីការកាត់បន្ថយវិសមភាពសេដ្ឋកិច្ចក្នុងសង្គមបានទាក់ទាញអ្នកបោះឆ្នោតឲ្យលោក រាប់សិបលាននាក់ ពិសេសអ្នកបោះឆ្នោតវ័យក្មេង ។

លោក អូបាម៉ា បានដឹងច្បាស់ណាស់ថា លោក សេនដឺ ជាឥស្សរជននយោបាយម្នាក់ដែលកំពុងមានឥទ្ធិពលនិងមានទម្ងន់នៅក្នុងគណបក្សប្រជាធិបតេយ្យ តែអ្វីដែលលោក អូបាម៉ា ចង់បានគឺការបញ្ចប់ភាពប្រទាញប្រទង់គ្នា រវាងលោកស្រី គ្លីនតុន នឹងលោក សេនដឺ នៅមុនសមាជបក្សនាដំណាច់ ខែកក្កដា ខាងមុខ៕

trump-clinton1

ប្រែសម្រួល៖​ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print