បុរសជនជាតិបរទេសម្នាក់ដួលស្លាប់ក្នុងបន្ទប់ទឹក

ចែករំលែក៖

ភ្នំពេញ : បុរសជនជាតិអាមេរិកម្នាក់ដួលក្នុងបន្ទប់ទឹកស្លាប់មិនដឹងមូលហេតុ​ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ កាលវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១០ ខែ មិថុនា ឆ្នាំ ២០១៦នៅចំណុចផ្ទះជួលលេខ៧AB ផ្លូវ១៤៤ ក្រុម២៣ ស្ថិតនៅភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សពមានឈ្មោះ​MORGAN SAMUEL ARNOLD ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិអាមេរិក។
ប្រភពព័ត៍មានពីម្ចាស់ផ្ទះបានប្រាប់ថាមុនកើតហេតុបានផ្ទះជួលរបស់គាត់បានជួលអោយជនបរទេស៤ទៅ៥នាក់អោយស្នាក់នៅលុះមកដល់ថ្ងៃកើតហេតុខាងលើនេះជនរងគ្រោះបានដើរចូលបន្ទប់ទឹកយូរពេកក៏ត្រូវមិត្តភក្ត័ដែលជាជនជាតិបរទេសដូចគ្នាបានដើរទៅបើកទ្វាបន្ទប់ទឹកនោះស្រាប់តែឃើញជនរងគ្រោះដេកនៅលើឥដ្ឋក៏បានទៅដាស់ពេលនោះមិត្តភក្ត័ដែលជាជនជាតិបរទេសដូចគ្នាក៏បានដឹងថាបុរសរងគ្រោះបានស្លាប់បាត់ទៅហើយ។​ ភ្លាមៗនោះមិត្តភក្ត័ដែលជាជនជាតិបរទេសដូចគ្នាក៏បានរត់ទៅប្រាប់ម្ចាស់ផ្ទះអោយមកមើលបន្ទាប់មកម្ចាស់ផ្ទះក៏បានទាក់ទងទៅសមត្ថកិច្ចមូលដ្នានឱ្យមកមើលនឹងសមត្ថកិច្ចជំនាញក៏បានចុុះមកធ្វើកោសលវិច្ឆ័យផងដែរ​
បន្ទាប់ពីសមត្ថកិច្ចជំនាញបានចុុះមកធ្វើកោសលវិច្ឆ័យអស់ពេលជាង៣ម៉ោងរួចមក ក្រុមអ្នកសារព៍ត៌មានបានទៅសួរនាំប៉ុន្តែខាងក្រុមមន្រ្តីជំនាញបានបង្ហើបប្រាប់ថាបុរសរងគ្រោះដែលបានស្លាប់ខាងលើនេះសង្ស័យដោយសារតែជម្ងឺគាំងបេះដូង​ ។​ បច្ចុប្បន្នសពបានទៅដំកល់នៅមុន្ទីពេទ្យខ្មែរ សូវៀត៕​

image image image

ស​ រស្មី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print