រមណីយដ្ឋានភ្នំស្វាយកំពុងរងមហន្ត រាយអាជ្ញាធរពាក់ព័ន្ធឆ្លើយថាមិនដឹង

ចែករំលែក៖

ខេត្តរតនគិរី៖ ភ្នំឥសីបតមៈ ហៅភ្នំ ស្វាយ ដែលជាតំបន់រមណីយដ្ឋានធម្មជាតិលេខរៀងទី៩ ក្នុងចំណោម រមណីយដ្ឋាន ទាំង១៣របស់ខេត្តរតនគិរីនោះត្រូវបាន ជនខិលខូចលួចដាក់អន្ទាក់សត្វ និងរាន ដីបោះបង្គោលថ្ម ធ្វើជាកម្មសិទ្ធិចំណែក អាជ្ញាធរជំនាញពាក់ព័ន្ធបានត្រឹមតែឆ្លើយថាមិនដឹង ។ ភ្នំស្វាយដែលជាកន្លែងគោរពសក្ការៈរបស់ប្រជាពលរដ្ឋ និងជាតំបន់អភិរក្សធនធានធម្មជាតិថ្នាក់ខេត្ត និងជាតំបន់ រមណីយដ្ឋានទេសចរណ៍ធម្មជាតិ បច្ចុប្បន្ន ។ ត្រូវបានជនខិលខូចឃុបឃិតគ្នាឈូសឆាយ រានយកដីធ្វើកម្មសិទ្ធិដោយខុសច្បាប់ ចំណែកសត្វព្រៃនានានៅក្នុងតំបន់រមណីយដ្ឋាននេះ ក៏ត្រូវព្រានលួចដាក់អន្ទាក់ យកផងដែរ ។

លោក សួន សាវុធ នាយប៉ុស្តិ៍នគរបាល រដ្ឋបាលកាចាញ ក្រុងបានលុងបានឲ្យដឹង ថា បន្ទាប់ពីប្រជាពលរដ្ឋដែលរស់នៅជើងភ្នំក្នុងភូមិ៤ រាយការណ៍មកសមត្ថកិច្ចរបស់ លោកថា មានករណីបាត់សត្វឆ្កែជាច្រើន ក្បាលនោះ លោកក៏បានដឹកនាំកម្លាំង សហការជាមួយប្រជាការពារភូមិចុះត្រួត ពិនិត្យនៅលើភ្នំក៏ប្រទះឃើញមានអន្ទាក់ជាច្រើនសម្រាប់ដាក់យកសត្វព្រៃនៅតំបន់អភិរក្សនេះ ប៉ុន្តែបែរជាជាប់សត្វឆ្កែ ដែល ដេញសត្វទៅវិញ ហើយលោកក៏បានដោះអន្ទាក់ទាំងនោះយកមកទុកនៅប៉ុស្តិ៍ប្រសិនបើប្រទះឃើញជនខិលខូចដែលប្រព្រឹត្តលោកនឹងហៅមកណែនាំនិងធ្វើកិច្ចសន្យា មិនឲ្យមានជាលើក ទីពីរទេ បើក្នុងករណី មិនរាងចាលលោកនឹងចាត់វិធានការទៅ តាមច្បាប់ហើយ ។
លោកទន់ ពៅ ចៅសង្កាត់កាចាញ បាន បញ្ជាក់ថា ករណីមានគេរានព្រៃយកដីធ្វើជាកម្មសិទ្ធិនៅលើភ្នំនោះលោកមិនទាន់បានដឹងទេ ចាំមើលលោកនឹងនាំកម្លាំងប៉ុស្តិ៍ចុះទៅត្រួតពិនិត្យមើលហើយករណីកាប់រានព្រៃ និងការបោះបង្គោលយកដីទាំងនោះ ឬមានការលក់ដូរអ្វីនោះលោកមិនទទួល ដឹងឮទេ ។

លោក ង៉ែត ពិទូ ប្រធានមន្ទីរទេស ចរណ៍ខេត្តរតនគិរី បានឲ្យដឹងថា តំបន់ភ្នំ ឥសីបតមៈនេះគឺត្រូវចុះបញ្ជីលេខរៀងទី៩ ជាតំបន់ទេសចរណ៍ធម្មជាតិ ក្នុងចំណោម តំបន់ទេសចរណ៍ធម្មជាតិទាំង១៣ក្នុងខេត្ត ហើយតំបន់ភ្នំនេះត្រូវបានគេដាក់បញ្ចូលជាតំបន់អភិ រក្សធនធានធម្មជាតិក្នុងអំឡុងឆ្នាំ១៩៩៦ ចំណែកផ្ទៃដីលោកមិនបានចាំទេតែបច្ចុប្បន្ន ជាក់ស្តែងឃើញនៅសល់ តែ៣-៤ហិកតា ប៉ុណ្ណោះ ហើយលោកបាន បង្វែរសំណួរទៅមន្ទីរបរិស្ថានវិញប្រសិនបើចង់ដឹងព័ត៌មានលម្អិត ។

លោក ជូ សុភ័ក្ត្រ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី បានឲ្យដឹងថា ភ្នំឥសីបតមៈ ហៅភ្នំស្វាយនេះបច្ចុប្បន្នថ្នាក់ខេត្តកំពុង ប្រជុំជជែកគ្នា ហើយនឹងត្រូវចុះកំណត់ ព្រំឲ្យបានច្បាស់លាស់ក្នុងពេលដ៏ខ្លីខាងមុខ។

លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ដរតនគិរីបានឲ្យដឹងតាមទូរស័ព្ទថា បញ្ហាភ្នំឥសីបតមៈនេះ លោកមិន ដឹងទេហើយបង្វែរសំណួរទៅសាលាក្រុង ។ ប៉ុន្តែលោកបានបញ្ជាក់ថា នៅថ្ងៃរុក្ខទិវា ខែកញ្ញា ឆ្នាំ២០១៦ថ្នាក់ខេត្តបានប្រគល់ឲ្យលោកធ្វើរុក្ខទិវានៅលើភ្នំនោះ។

លោក ញ៉ែម សំអឿន អភិបាលរងខេត្ត ទទួលបន្ទុកកិច្ចការសាធារណៈបានបញ្ជាក់ ថា សាលាខេត្តបានប្រជុំជជែកគ្នាម្តងរួចទៅហើយត្រូវដោះស្រាយជាមួយប្រជាពលរដ្ឋដែល រស់នៅជើងភ្នំនោះយ៉ាងម៉េច និងកំណត់ព្រំឲ្យបានច្បាស់លាស់នៅពេលខាងមុខនេះហើយ ៕

bheng1

bheng2

bheng5

bheng6

bheng3

bheng4

ដោយ៖ ហេង នរិន្ទ្រ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print