ខ្សែប្រយុទ្ធ Erling Haaland សង្ស័យខកខានក្នុងជំនួបក្របខ័ណ្ឌ Premier League ជាមួយ Arsenal

ចែករំលែក៖

ខ្សែប្រយុទ្ធ Erling Haaland របស់ក្រុមមេឃខៀវ Manchester City មានការងឿងឆ្ងល់សម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League នៅរាត្រីថ្ងៃពុធនេះនៅឯទឹកដីក្រុមកាំភ្លើងធំ Arsenal បន្ទាប់ពីគាត់បានរងរបួសអំឡុងពេលប្រកួតឈ្នះក្រុម Aston Villa ១។

 Haaland ដែលបានស៊ុតបញ្ចូលទីបាន២៥គ្រាប់នៅ Premier League នៅរដូវកាលនេះ បានបង្ហាញខ្លួននៅតង់ទី១កាលពីថ្ងៃអាទិត្យ ខណៈដែល Man City បាននាំមុខ ០។

 លោក Pep Guardiola គ្រូបង្វឹករបស់ក្លិប Man City បាននិយាយថា “Erling Haaland មានរបួស គាត់មានអារម្មណ៍មិនស្រួល។ នៅពាក់កណ្តាលម៉ោង ខ្ញុំបាននិយាយជាមួយគ្រូពេទ្យ ពួកគេបាននិយាយថា ប្រហែលជាជាមួយនឹងស្ថានភាពដែលយើងមិនប្រថុយប្រថានទេ ហើយខ្ញុំបានយល់ព្រម។ ប្រសិនបើរបួសកាន់តែតឹង នោះប្រហែលជាខ្ញុំមិនធ្វើវាទេ ខ្ញុំគិតថាគាត់មិនរងរបួសទេប៉ុន្តែនៅថ្ងៃចន្ទយើងបានមើល។ សង្ឃឹមថាគាត់អាចចូលលេងបានសម្រាប់ថ្ងៃពុធ ប៉ុន្តែប្រសិនបើគាត់មិនទាន់រួចរាល់ ឬមានហានិភ័យខ្លះ គាត់នឹងមិនចូលលេងនោះទេ

 Man City នឹងឡើងទៅកាន់កំពូលតារាង ប្រសិនបើពួកគេឈ្នះនៅកីឡដ្ឋាន Emirates នៅរាត្រីថ្ងៃពុធនេះ ខណៈដែល Arsenal បានស្មើ នៅទឹកដី Brentford កាលពីថ្ងៃសៅរ៍ ទោះបីជាពួកគេមានការប្រកួតក្នុងដៃមួយប្រកួតទៀតក៏ដោយ។

 លោក Guardiola បានបន្ថែមថាក្រុមដែលនៅពីលើពួកយើងបានទម្លាក់ពិន្ទុ ដែលជាមូលហេតុសំខាន់ក្នុងការចាប់យកឱកាសនេះហើយចុងក្រោយបិទគម្លាតនេះ។ ពួកគេបានលេងតិចជាងមួយប្រកួត ដូច្នេះយើងដឹងថា យើងនៅតែមាន៦ពិន្ទុតាមពីក្រោយ ប៉ុន្តែយើងនឹងធ្វើដំណើរទៅកាន់ទីក្រុងឡុងដើម្បីព្យាយាមលេងឲ្យល្អ។ ខ្ញុំមានអារម្មណ៍ថាយើងមានភាពប្រសើរឡើងច្រើន ជាពិសេសការហ្វឹកហាត់ក្នុងសប្តាហ៍មុន ឬ១០ថ្ងៃ។ មនុស្សគ្រប់គ្នាផ្តោតអារម្មណ៍ខ្លាំងណាស់ ដែលផ្តល់ឱ្យយើងនូវឱកាសក្នុងការប្រកួតប្រជែងវាមិនប្រាកដថាអ្នកឈ្នះទេ ប៉ុន្តែបើគ្មានការផ្តោតអារម្មណ៍នោះ គឺមិនអាចទៅរួចទេ

 នេះប្រហែលជាមិនមែនជាដំណឹងអាក្រក់ទាំងអស់សម្រាប់ Man City ប្រសិនបើ Haaland មិនបានបង្ហាញខ្លួនពេលប៉ះក្រុមArsenal គាត់មិនបានស៊ុតបញ្ចូលទីក្នុងការប្រកួតក្រៅដីទាំង៤របស់គាត់នៅក្នុងការប្រកួតទាំងអស់នៅឆ្នាំនេះ។

 កីឡាករវ័យ២២ឆ្នាំរូបនេះបានរកគ្រាប់បាល់យ៉ាងហោចណាស់១គ្រាប់កាលពីថ្ងៃអាទិត្យ បន្ទាប់ពីខកខានមិនបានប្រឹងប្រែងរកគ្រាប់បាល់ទាល់តែសោះក្នុងការបរាជ័យ នៅលើទឹកដីក្រុម Tottenham កាលពីចុងសប្តាហ៍មុន (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print