អាជ្ញាធរហាមឃាត់ព្រះរាជអាជ្ញារង ពេលបញ្ជាឲ្យលើកម៉ាសុីនភ្លើងនៅរោងចក្រ អីុតាកាប្រគល់ឲ្យម្ចាស់វិញរង់ចាំពិនិត្យឯកសារសិន

ចែករំលែក៖

ភ្នំពេញ៖ រយៈពេលពីរថ្ងៃផ្ទួនៗជាប់ គ្នាហើយដែលម៉ាសុីនភ្លើងមួយគ្រឿង ត្រូវ ម្ចាស់ជួលទៅឲ្យរោងចក្រអុីតាកាបម្រើ ក្នុង វិស័យការងារកាត់ដេរសម្លៀកបំពាក់ហើយបន្ទាប់ពីរោងចក្រក្ស័យធនទៅតុលាការបានចេញដីការក្សាការពារសម្ភារក្នុងរោងចក្រជាបណ្តោះអាសន្ន ។

លុះរហូតមកដល់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ ព្រះរាជអាជ្ញា រងមួយរូបបានចុះមកបញ្ជាផ្ទាល់ដោយយកទាំងឯកសារពាក់ព័ន្ធមកជាមួយផង តែ មិនបាន​សម្រេចដោយសារមិនបានសហ ការជាមួយអាជ្ញាធរមូលដ្ឋាន ។ រហូតមក ដល់រសៀល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ទាំងម្ចាស់ម៉ាសុីនទាំងលោកព្រះរាជអាជ្ញា រងបានមកកន្លែងនេះសាជាថ្មី ដើម្បីបញ្ជាឲ្យ អនុវត្តតាមដីកាសម្រេចរបស់តុលាការត្រូវប្រគល់ម៉ាសុីនភ្លើងទៅឲ្យម្ចាស់ដើមវិញ តែត្រូវបានអាជ្ញាធរខណ្ឌបញ្ជាឲ្យកម្លាំងធ្វើការហាមឃាត់ជាបណ្ដោះអាសន្ន រង់ចាំពិនិត្យ ឯកសារសិន ជាពិសេសចំណាត់ការលោកព្រះរាជអាជ្ញារងពុំមានកិច្ចសហការណ៍ ជាមួយអាជ្ញាធរមូលដ្ឋានឡើយ តែក្រោយមកបន្ទាប់ពីប្រើប្រាស់ពេលវេលា អស់រយៈ ជិត១ម៉ោង ទើបអាជ្ញាធរខណ្ឌសម្រេចអនុញ្ញាតឲ្យដឹកម៉ាសុីនភ្លើងមួយគ្រឿងនេះ ចេញពីរោងចក្រ ។

ប្រភពពីរោងចក្របានឲ្យដឹងថារោង ចក្រអុីតាកាខាងលើ ក្រោយពីក្ស័យធនធ្វើឲ្យថៅកែជនជាតិអុីតាលីរត់បាត់ដោយសារតែគ្មានប្រាក់បើកប្រាក់ខែជូនកម្មករ គ្មាន ប្រាក់សម្រាប់ទូទាត់ ថ្លៃឈ្នួលទីតាំង និង​សម្ភារជួលយកមក បម្រើក្នុងវិស័យការងាររោងចក្រទើបកើតជារឿងប្តឹងផ្តល់គ្នាដល់តុលាការហើយត្រូវបានតុលាការសម្រេច ចេញដីការក្សាការពារលេខ៦៥៥ “ឃ”ភ ពកា ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ចេញ ដោយចៅក្រម លោក ឡុង កេសភីរម្យ ។

ក្នុងដីការក្សាការពារបញ្ជាក់ថាត្រូវរក្សាទុករួមទាំងម៉ាសុីនភ្លើងមួយគ្រឿងនេះផងដែរ តែ ដោយសារម្ចាស់ម៉ាសុីនភ្លើងលោកទា ហាំ សេង មានទីលំនៅ ឋិតនៅតាមផ្លូវលេខ ១៥៦ សង្កាត់ ផ្សារដេប៉ូទី១ ខណ្ឌទួល គោក ពុំបានថ្លៃឈ្នួលអស់ជាច្រើនខែ ទើបស្នើសុំទៅតុលាការលុបដីការក្សាការពារត្រង់ចំណុច រក្សាទុកម៉ាសុីនភ្លើង ដើម្បីសុំយកម៉ាសុីនភ្លើងទៅបម្រើប្រយោជន៍របស់ខ្លួនវិញ ។

តាមប្រសាសន៍របស់ លោក គង់ សំសារ៉េត និងយោងទៅតាមឯកសារស្នើ​សុំពីម្ចាស់ម៉ាសុីន លោក ទា ហាំងសេង ទើបនៅថ្ងៃទី៨ ខែមិថុនា តុលាការបាន សម្រេចប្រគល់ម៉ាសុីនភ្លើងដែលថៅកែ រោងចក្រអុីតាកាជួលយកមកនាពេលកន្លងមកនេះទៅឲ្យម្ចាស់បំណុលវិញផ្អែកទៅលើដីកាសម្រេចលុបចោលលេខ២៤៧ “ឃ”ដរចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ។ ក៏ប៉ុន្តែពេលដែលមកស្ទូចយកម៉ាសុីនភ្លើងត្រូវបានខាងអាជ្ញាធរហាមឃាត់ ដោយ សារតុលាការពុំបានរាយការណ៍ប្រាប់ឲ្យដឹងដើម្បីរួមសហការក្នុងកិច្ចការ ខែមិថុនា ។

រហូតដល់រសៀល ថ្ងៃទី៩នេះ ម្ចាស់ម៉ាសុីន ភ្លើងបានបង្ហាញឯកសារពាក់ព័ន្ធមួយ ចំនួនដែលស្នើសុំលើកស្ទួចម៉ាសុីនភ្លើងសាជាថ្មី និងបង្ហាញ ចំណុចស្នើសុំពីម្ចាស់បំណុល និងដីកាសម្រេចលុបចោលដីកាសម្រេចរក្សាទុកម៉ាសុីនភ្លើងកាលពីអំឡុងឆ្នាំ២០១៥កន្លងទៅហើយទីបំផុតត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យអនុញ្ញាតឲ្យស្ទូចលើក ​យកម៉ាសុីនភ្លើងមួយគ្រឿងនេះចេញពីរោងចក្រដើម្បីប្រគល់ជូនម្ចាស់ដើមវិញតាម សម្រួល ៕

Sohka (3)

Sohka (2)

Sohka (1)

ដោយ៖ សុខា សែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print