មេដឹកនាំក្រុមអាវក្រហមដែលគាំទ្រការដឹកនាំរបស់ត្រកូលស៊ីណាវាត្រា លោក Jatuporn Prompan នៅថ្ងៃទី១០ ខែមិថុនា ត្រូវបានតុលាការប្រកាស់ដាក់ទោសជាប់ពន្ធនាគា២ឆ្នាំពីបទ ចោទប្រកាន់ទៅលើអតីតនាយករដ្ឋមន្ត្រីអាភីស៊ីតវាចាជីវ៉ា។
ការសម្រេចរបស់តុលាការកំពូលបានបញ្ចាក់យ៉ាងច្បាស់ថា ការកាត់ទោសរបស់តុលាការឧក្រិតដាក់ទៅលោក ចាត់តូពង់ ព្រំប៉ាន ជាប់ពន្ធនាគាពីរឆ្នាំជារឿងត្រូវហើយមិនត្រូវពន្យាការអនុវតស្រាលក្រមនោះឡើយ។
មេដឹកនាំអាវក្រហមបានចោទប្រកាន់លោក អភិស៊ីត ថាបានរារាំងដល់ការខិតខំស្នើរសុំព្រះមហាក្សត្រលើកលេងទោសដល់អតីតមេដឹកនាំលោក ថាក់ស៊ីន ដែលរស់នៅរសាត់អណ្តែតក្រៅប្រទេស។
កាលពីថ្ងៃទី២ ខែមិថុនា កន្លងមកតុលាការថៃ បានចេញសេចក្តីសម្រេចរក្សាការដាក់ទោសដូចដើមដល់លោកចាត់ Jatuporn Prompan គឺជាប់ពន្ធនាគា៦ខែ និងផាកពិន័យជាទឹកប្រាក់ ៥ម៉ឺនបាត ពីបទចោទប្រកាន់លោកអាភិស៊ីតនិងខ្វះការគោរពដល់ព្រះមហាក្សត្រ៕
ដោយ៖ សាធី