ខេត្តកណ្តាល:ការខិតខំប្រឹង ប្រែងរបស់គណៈបញ្ជាការឯកភាព ស្រុុកល្វាឯមក្នុងការស្រង់យកទូក ដលិចចូលទន្លេដោយគ្រោះធម្ម ជាតិកាលពីរសៀលថ្ងៃទី៨ ខែ មិថុនា ឆ្នាំ២០១៦ កន្លងទៅ ឥឡូវ នេះក្រុមការងារបានប្រើប្រាស់ គ្រប់មធ្យោបាយទើបស្រង់យកទូកដឡើងមកច្រាំងទន្លេ…រកឃើញសពក្មេងស្រីអាយុ២ឆ្នាំម្នាក់ និងម៉ូតូ១គ្រឿងនៅ សល់៣គ្រឿងទៀតមិនទាន់រកឃើញ….តែក៏មិនទាន់ដឹងថាម៉ូតូដែលនៅសល់ ៣គ្រឿងនៅក្នុងទូកឬធ្លាក់ចូល ទៅក្នុងទន្លេនោះឡើយ ។
ប្រតិបត្តិការនៅកន្លែងគ្រោះ ថ្នាក់ធម្មជាតិដោយខ្យល់កន្ត្រាក់បោកបក់បណ្តាលអោយលិចទូកដរនេះសមត្ថកិច្ចខេត្ត-ស្រុកបានចាប់ផ្តើមអោយក្រុមអ្នកជំនាញរាវរកមធ្យោបាយនិងសាកសពជនរងគ្រោះតាំងពីល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ មកម្លេះ….លុះដល់ថ្ងៃទី៩ ក្រុមការងារបានបន្តប្រតិបត្តិការពេញ១ថ្ងៃដើម្បីស្រង់យកទូកដ ដែលលិចចូលក្នុងទន្លេដោយប្រើប្រាស់ រ៉ីម៉គ័រ១គ្រឿង,អេស្កាវ៉ាទ័រ១គ្រឿង,ទូកម៉ាស៉ីន៨គ្រឿង និងអ្នកជំនាញខាងមុជទឹកជាច្រើននាក់ នៅតែស្រង់មិនបាន… រហូតដល់ថ្ងៃទី១០ ខែមិថុនា ទើបក្រុមការងារបានប្រើប្រាស់មធ្យោបាយផ្សេងទៀតក្នុងការស្រង់យកទូកដែលលិចអូសមកដល់ច្រាំងទើបរាវរកឃើញសពក្មេងស្រីឈ្មោះស៉ីណា យូសៀក អាយុ២ឆ្នាំ ជាប់នៅក្នុងឃ្លុបទូក និងរកឃើញម៉ូតូ១គ្រឿង ដោយឡែកម៉ូតូ៣គ្រឿងទៀតរកមិនទាន់ឃើញឡើយ ។
លោកវរៈសេនីយ៍ទោ ជា ថុល អធិការនគរបាលស្រុកល្វាឯមបានអោយដឹងថាប្រតិបត្តិការថ្ងៃ ទី៣ ក្នុងការស្រង់យកទូកដ អូសមកដល់ច្រាំងទន្លេនេះក្រុមការងារបានជ្រើសរើសយកមធ្យោបាយផ្សេងទៀតដោយទិញធុងជ័រនិងដែកចំណុះ២០០លីត្រចំនួន២០ធុងចងជាប់ជាមួយទូកដែលលិច…ហើយពន្លិចធុងចូលទៅក្នុងទន្លេ បន្ទាប់មកក្រុមបច្ចេកទេសបានបូមទឹកចេញពីក្នុងធុងហើយបាញ់ខ្យល់ចូលអោយអណ្តែតឡើងលើ ដើម្បីស្ទូចទូកឡើង ។ បន្ទាប់មកទៀតអេស្ការវ៉ាទ័របានអូសទាញមកដល់ច្រាំងទន្លេទើបក្រុមជំនាញខាងមុជទឹកចុះទៅរាវរកក្នុងឃ្លុបទូកដ ទើបរកឃើញសពក្មេងស្រីរងគ្រោះ និងម៉ូតូ១គ្រឿង នៅសល់៣គ្រឿងទៀតកំពុងតែរាវរក ព្រោះទូកដមិនទាន់អូសមកដល់លើគោកនៅឡើយទេ….។ ចំពោះពត៍មានដែលដែលល្បីថាអាមានអ្នកបាត់ខ្លួនយ៉ាងតិច៤នាក់នោះគឺមិនពិតឡើយ…ឥឡូវនេះសពជនរងគ្រោះបានរកឃើញអស់ហើយគឺតែ២នាក់ប៉ុណ្ណោះ.. ដោយម្នាក់រាវរកឃើញកាលពីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ និងក្មេងស្រីម្នាក់ទៀតរកឃើញនៅវេលាម៉ោង៤រសៀលថ្ងៃទី១០ ខែមិថុនា បន្ទាប់ពីក្រុម ការងារស្រង់អូសយកទូកដែលលិចឡើងមកដល់មាត់ច្រាំង ។ ប្រតិបត្តិការ៣ថ្ងៃនេះក្រុមការងារបានចំណាយប្រាក់រាប់លានរៀលដើម្បីជួលមធ្យោបាយមកអូសសណ្តោងយកទូកដចេញពីក្នុងទន្លេ និងជួលអ្នកជំនាញខាងមុជទឹក ។
លោកអធិការបានរំលឹកថា ប្រតិបត្តិការពេញ១ថ្ងៃ ទី៩ យើងបានប្រើប្រាស់ រ៉ីម៉គ័រ១គ្រឿង , អេស្កាវ៉ាទ័រ១គ្រឿង , ទូកម៉ាស៉ីនចំនួន៨ គ្រឿង និងអ្នកជំនាញខាងមុជទឹកជាច្រើននាក់ ដើម្បីស្រង់យកទូកដែលលិចអូសឡើងមកលើគោកវិញ…តែអូសមិនបានឡើយរហូតដល់ដាច់ខ្សែកាប្លិ៍ចំនួន២ខ្សែ ក្នុងមួយខ្សែៗ តម្លៃ ៣ពាន់ដុល្លារ ។ទោះជាជួបបញ្ហា ប្រឈមយ៉ាងណាក៍ដោយក្រុមការងារនៅតែព្យាយាមអូសយកទូកដែលលិចឡើងមកលើគោកអោយខាងតែបានរហូតដល់ល្ងាចថ្ងៃទី១០ ខែមិថុនា ទើបអូសមកដល់ច្រាំងទន្លេតែមិនទាន់អូសឡើងលើគោកទេ ។
សូមបញ្ជាក់ថានៅវេលាម៉ោង២ រសៀល ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ មានករណីទូកដចម្លងទទឹងទន្លេមេគង្គក្រោម១គ្រឿងត្រូវភ្លៀងលាយខ្យល់កន្ត្រាក់បោកបក់បណ្តាលអោយលិចចូលក្នុងទន្លេ នៅចំងាយប្រមាណជា៤០ម៉ែត្រពីកំពង់ដកោះកែវ ស្ថិតក្នុងឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល ក្នុងនោះមធ្យោបាយមួយចំនួនរួមមានម៉ូតូ៤គ្រឿង ទូកចំឡងមួយគ្រឿង និងសម្ភារៈមួយចំនួនទៀត ឥឡូវនេះជនរងគ្រោះដែលបាត់ខ្លួនត្រូវក្រុមការងាររាវរកឃើញក្មេងស្រីម្នាក់ និងម៉ូតូ១គ្រឿង នៅសល់៣គ្រឿងទៀតរកមិនទាន់ឃើញ។
ជនរងគ្រោះមានឈ្មោះ១.ឈឺន កូ ភេទប្រុស អាយុ ៦១ ឆ្នាំ មុខរបរ កសិករ ឈ្លក់ទឹកស្លាប់នៅក្នុងទន្លេ ត្រូវក្រុមជំនាញខាងមុជទឹករាវរកឃើញនៅរសៀលថ្ងៃទី៨ ខែមិថុនា
២-ឈ្មោះស៉ីណា យូសៀក ភេទស្រី អាយុ ២ឆ្នាំ នៅក្នុងបន្ទុក រកឃើញសពនៅល្ងាចថ្ងៃទី១០ ខែមិថុនា ។ ជនគ្រោះទាំង២នាក់មានទីលំនៅ ភូមិកោះកែវក្រោម ឃុំកោះកែវ ស្រុកល្វាឯមខេត្តកណ្តាល។ ចំណែក
ម្ចាស់ទូកដរឈ្មោះ ស៊ុន ថៃ ភេទ ប្រុសអាយុ ៦៨ មានទីលំនៅភូមិជ្រោយពិសី ឃុំទឹកឃ្លាំង ស្រុកល្វាឯម កណ្តាល រត់គេចខ្លួនបាត់ហើយ។
អ្នកបើកបរទូកឈ្មោះ ស៊ុន គីមលី ភេទប្រុស អាយុ ៣២ ឆ្នាំ ជាតិខ្មែរទីលំនៅភូមិកោះកែវលើ ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល ក្រោយកើតហេតុ គេចខ្លួនបាត់ ។
ក្នុងករណីនេះមធ្យោបាយសម្រាប់ធ្វើដំណើរដែលលិចចូលក្នុងទន្លេរួមមាន
១. ម៉ូតូC១២៥ ស៊េរី ២០១៥ ចំនួន ១គ្រឿង
២.ម៉ូតូC១២៥ស៊េរី២០១២. ចំនួន១គ្រឿង។
៣.ម៉ូតូ គុបជ្រុង C៩០១គ្រឿង។
៤.ម៉ូតូC១២៥ស៊េរី ២០១៣ ចំនួន១គ្រឿង,ទូរសព្ទ័ ចំនួន០៥ រឿង។
៥.ប្រាក់ ៧០០ដុល្លារ និងប្រាក់ ៥២០០០០រៀលនិងឯកសារ មួយចំនួន ៕
សណ្តោស