លោក លន់ លឹមថៃ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់ផ្ទះចំនួន៥ខ្នងជូនប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តកំពង់ចាមៈ​ កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម លោក លន់ លឹមថៃ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់ផ្ទះចំនួន៥ខ្នង ជាអំណោយ របស់លោក ហ៊ុន ណេង ប្រធានកិត្តិយសសាខា ជូនគ្រួសារស្ត្រីមេម៉ាយ គ្រួសារជួបការលំបាកនៅឃុំជយោ, ឃុំស្ពឺ, ឃុំស្វាយទាប, ឃុំតាអុង, ស្រុកចំការលើ ។
គ្រួសារនីមួយៗទទួលបានផ្ទះទំហំ ៤ម៉ែត្រ គុណ ៥ម៉ែត្រ តម្លែ ២,២៤២ដុល្លារ ( ពីរពាន់ពីររយសែសិបពីរដុល្លារ ) ភ្ជាប់ជាមួយអំណោយសម្ភារ:ប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ៕​

image image image image image image

ដោយ​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print