ភ្នំពេញ : នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានបញ្ជាក់អោយដឹងថា, ៖ ដោយសារភាពរីកចម្រើននៃបច្ចេកវិទ្យា កម្មវិធីបញ្ញាសិប្បនិម្មិត (Artificial Intelligence – AI) កំពុងតែដើរតួយ៉ាងសំខាន់លើរបត់បច្ចេកវិទ្យាពិភពលោក ក្នុងនោះកម្មវិធី AI ត្រូវបានប្រើប្រាស់ក្នុងសង្វាក់ផលិតកម្មស្វ័យប្រវត្តិ ដែលបានជួយជម្រុញសន្ទុះផលិតកម្មរដល់នីតិបុគ្គល និងស្ថាប័ន។ ដើម្បីបង្ហាញអំពីសក្តានុពលនៃកម្មវិធី AI ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានព័ត៌មានវិទ្យា សូមលើកយកនូវឧទាហរណ៍មួយ គឺការបង្កើតនូវវីដេអូខ្លីៗ ដោយប្រើប្រាស់កម្មវិធី AI (ChartGPT និង Pictory) ដោយសង្ខេបជូនដូចខាងក្រោម៖
១. ចូលទៅកាន់គេហទំព័រ chartgpt.io ដើម្បីធ្វើការបង្កើតគណនីដោយប្រើប្រាស់អាសយដ្ឋានអ៊ីម៉ែល
២. ប្រើប្រាស់កម្មវិធី ChartGPT បង្កើតនូវអត្ថបទវីដេអូ (Video Script) ដោយចុចទៅកាន់តំណភ្ជាប់ chartgpt.io/talk -> ក្នុងប្រអប់ “Talk to your Data” វាយបញ្ចូលពាក្យដែលអ្នកចង់បាន (ឧទហរណ៍៖ Write script about “Digital Youth in Cambodia”) -> ចុចលើពាក្យ “Talk” -> សូមធ្វើការចម្លងទុកនូវអត្ថបទដែលកម្មវិធី ChartGPT បង្ហាញក្នុងលទ្ធផល
៣. ចូលទៅកាន់គេហទំព័រ app.pictory.ai ដែលជាកម្មវិធីបង្កើតវីដេអូស្វ័យប្រវត្តិ និងធ្វើការបង្កើតនូវគណនីដោយប្រើប្រាស់អាសយដ្ឋានអ៊ីម៉ែល
៤. បន្ទាប់ពី Login ចូលកម្មវិធី Pictory សូមធ្វើការជ្រើសរើសផ្ទាំង “Script to Video” -> ចុចលើពាក្យ “Proceed” -> វាយបញ្ចូល ចំណងជើងវីដេអូរបស់អ្នកក្នុងប្រអប់ “Enter your video name” និងអត្ថបទវីដេអូ (Video Script) ដែលអ្នកបានចម្លងទុកក្នុងកម្មវិធី ChartGPT ក្នុងប្រអប់ “Start typing here” -> បន្ទាប់មកចុចលើពាក្យ “Proceed” -> ជ្រើសរើសគម្រូ (Video Template) និងកំណត់ទំហំវីដេអូ (Aspect Ratio)
៥. អ្នកធ្វើការជ្រើសរើសសម្លេង (Audio) ប្តូររូបភាព (Visuals) អក្សរ (Text) និងកំណត់ផ្សេងៗមួយចំនួនទៀតតាមចំណូលចិត្ត -> បន្ទាប់មកចុចពាក្យ “Preview” ដើម្បីពិនិត្យមើលវីដេអូ -> បន្ទាប់មកចុច “Generate” ដើម្បីបង្កើត និងរក្សាទុកវីដេអូ ៕