ត្រៀមបញ្ជូនខ្លួន​ក្រុមអ្នកលេងគុនដាវ​មួយក្រុម​ ទៅកាន់អយ្យការអម​សាលាដំបូងខេត្តបាត់ដំបង​

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ យោងតាម​ប្រភព​ព័ត៌មាន​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះថា៖​ កម្លាំងសមត្ថកិច្ចជំនាញ​ បានបង្ហាញ​មុខ​ និងត្រៀមខ្លួនបញ្ជូន​ក្រុមអ្នកលេងគុននិយមមួយក្រុម​ ទៅកាន់អយ្យការអម​សាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់ហើយ​ ខណៈ​ក្រុម​អ្នកលេងប្រចាំក្រុងបាត់ដំបងទាំងនេះ​ កំពុងដឹកដាវស្វែងរកគូរ​ប្រយុទ្ធទាំងកណ្តាលរាត្រីក៏ជួបប្រទះជាមួយសមត្ថកិច្ចបែជាជ្រុះដាវរាយប៉ាយនៅលើដងផ្លូវ។

របាយការណ៍ដដែល​បន្តថា​ ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលេីនេះ​ បានធ្វេីឡេីង​កាលពីយប់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣ វេ​លា​ម៉ោង២៣និង២៧នាទី​ ស្ថិតនៅចំណុ​ចភូមិវត្តគរសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្ត​បាត់​ដំបង​។

ប្រភពដដែលបន្តថា​ យុវជនចំនួន០៥នាក់ម៉ូតូចំនួន០២គ្រឿងត្រូវបានឃាត់ខ្លួនភ្លាមៗជាមួយនឹងសម្ភារៈខាងលេី​ ដែលកិច្ចការនេះ
ធ្វេីឡេីងតាមបទ បញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌនិងលោកវរសេនីយ៍ទោភួង ចន្ទ័តារាស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ព្រម​ទាំងបានការសម្របសម្រួលលើនីតិវិធីពី ឯក​ឧត្ដ​ម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការរិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបាន​បញ្ជាក់​ថាលោកបានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប​នៃស្នងការដ្ឋានចុះប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាលតាមដងផ្លូវក៏ពើបប្រ​ទះក្មេ-ងទំ-នើង ០១ ក្រុម មានគ្នា ០៥ នាក់ ដោយ​មានកាន់-កាំ-បិត បំពង់-ទីប និង ពូ-ថៅផងត្រូវបានសមត្ថកិច្ចនគរបាលបានកាក់ពិនិត្យនិងនាំខ្លួនមកកាន់ស្នងការដ្ឋានដើម្បីធ្វើការសាកសួរស្រាវជ្រាវ ជុំវិញករណីដែលពួកគេកំពុងដឹកសម្ភារៈខាងលើក្នុងនោះគឺ៖
១-ឈ្មោះ ផាន សុណាភូ ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិ វត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
២-ឈ្មោះ សុង សីហា ភេទប្រុស អាយុ ១៦ ឆ្នាំ មានទីលំនៅភូមិ គោកអំពិល ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។
៣-ឈ្មោះ យុន រតនា ហៅ ភក្រ អាយុ ១៥ ឆ្នាំ មានទីលំនៅភូមិ ឡឥដ្ឋ ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៤-ឈ្មោះ សាអែម បញ្ញា ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៥-ឈ្មោះ វៀត វត្តន: ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ពេលធ្វើការសាកសួរស្រាវជ្រាវនៅបរិវេណស្នងការដ្ឋានពួកគេបាននិយាយរៀបរាប់ថា មូលហេតុដែលក្រុមគេជិះ ម៉ូតូដឹកកាំ-បិត -បំ-ពង់-ទីប និង ពូ-ថៅ ធ្វើ​ដំណើរក្នុងពេលយប់នេះគឺក្នុងគោលបំណងទៅកា-ប់លើគូរទំនាស់ដែលគូរទំនាស់នោះបានប្រើប្រាស់ដុំថ្មគប់មកលើក្រុមរបស់ខ្លួនដែលកំពុងជិះម៉ូតូនៅតាមផ្លូវនៅរាត្រីនេះប៉ុន្តែការគប់នោះមិនបានបង្ករបួសស្លាកស្នាមដល់ក្រុមខ្លួននោះទេ តែដោយការឈឺចុកចាប់ក្នុងចិត្តចំពោះទង្វើរបស់ក្រុមនោះ ពួកខ្លួនមិនអាចសំងំដេកឱ្យលក់បានទេ ក៏ប្រដាប់ដោយសម្ភារៈប្រយុទ្ធខាងលើ ហើយជិះម៉ូតូស្វែង រកគូរ​ប្រយុទ្ធទាំងកណ្តាលរាត្រីរនោចតែបែបនេះ ប៉ុន្តែមិនទាន់ស្វែងរកគូរប្រយុទ្ធឃើញផង ក៏ត្រូវសមត្ថកិច្ចនគរបាល ធ្វើការឃាត់ខ្លួននិងនាំយកមកធ្វើការសាក​សួរតែម្តង។
-វត្ថុតាងដកហូតរួមមាន៖
-កាំបិតកែច្នែ ចំនួន ០២ ដើម
-កាំបិត ប៉័ងតោ ចំនួន ០១ ដើម
-ពូថៅ ចំនួន ០១ ដើម
-ដែកបំពង់ទីបចំនួន០១ ដើម
-ម៉ូតូម៉ាក ហុងដា ឌ្រីម សេ ១២៥ ពណ៌ ខ្មៅ ស៊េរី ឆ្នាំ ២០១២ ពាក់ស្លាកលេខ បាត់ដំបង 1M – 2802
-ម៉ូតូម៉ាកស៊ូស៊ូគីវីវ៉ាពណ៌ក្រហម ស៊េរីឆ្នាំ ២០១២ ពាក់ស្លាកលេខ បាត់ដំបង 1M – 0495

មហាជនបានលេីកឡេីងថា​ សំណាងហេីយដែលសមត្ថកិច្ចលោកធ្វេីការឃាត់ក្រុមនេះបានមុនពេល​ពួក គេទៅដល់គោលដៅធ្វេីសកម្មភាព​ បេីមិនដូច្នេះទេ​ មិនដឹងថា​ នឹងមានអ្នកទទួលរងគ្រោះប៉ុន្មាននាក់​ ដែល​នឹងទទួល​រងនូវផ្លែដាវដ៏មុតស្រួចនិងវត្ថុប្រយុទ្ធដ៏រឹងមាំដទៃ​ទៀតនោះ។

...

បច្ចុប្បន្នការិយាល័យជំនាញ កំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ច្បាប់៕ ដោយ៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print