យានយន្ត ១៨១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យទូទាំងប្រទេសនាថ្ងៃទី១៦ ខែកុម្ភៈ​នេះ!

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែង​ថា៖​ កម្លាំងនគរបាល​ជំនាញ​នៅទូទាំងប្រទេសកម្ពុជា​ បានត្រួតពិនិត្យ និងផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក លេីយានយន្តសរុបចំនួន ១៨១គ្រឿង នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងនោះមានម៉ូតូ ១៣៨គ្រឿង និងរថយន្ត ៤៣គ្រឿង។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានគូសបញ្ជាក់ថា​៖​ សម្រាប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១៣,១៩៦គ្រឿង ក្នុងនោះមានម៉ូតូ ១០,៩៤៤គ្រឿង និងរថយន្តគ្រប់ប្រភេទ ២,២៥២គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក ស្រវឹង និងស្លាកលេខជាដើម។ ដោយឡែករថយន្តរួមមាន៖ ខ្សែក្រវាត់ ឆៀក ទូរស័ព្ទ អត់ស្លាកលេខ ល្មើសល្បឿន អត់បណ្ណបើកបរ និងល្មើសសញ្ញាជាដើម។

សូមជម្រាបដែរថា សម្រាប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះដែរ​ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា​ ក៏បានកើតឡើងចំនួន ០៩លើក ក្នុងនោះអ្នកស្លាប់ចំនួន ០៦នាក់ របួសចំនួន ១៦នាក់ (របួសធ្ងន់ចំនួន ០៩នាក់)។ រយៈពេល ៤៧ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤០០លើក បណ្ដាលឱ្យមនុស្សស្លាប់ ២០៥នាក់ របួស ៤៩៩នាក់ (របួសធ្ងន់ ៣៣៨នាក់)។ 

...

ជាមួយគ្នានេះ​ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print