ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការខេត្តបានសហការជាមួយកម្លាំងអធិការនគរបាលស្រុកសូទ្រនិគម អធិការនគរបាលស្រុកអង្គរជុំ និងនគរបាលប៉ុស្តិ៍ជ្រាវបានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដឹកនាំកម្លាំងដោយលោកវរសេនីយទោ អ៊ុំ សាអាត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការខេត្តរហូតឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យ ចំនួន១០នាក់ពីករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនរួចនាំមកការិយាល័យជំនាញដើម្បីធ្វើការសួរនាំ។
ហេតុការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននេះធ្វើឡើងរយៈពេល២ថ្ងៃគឺថ្ងៃទី៦-៨ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិសាស្ត្រ៣កន្លែងផ្សេងគ្នាក្នុងខេត្តសៀមរាប ខណៈពួកគេកំពុងចែកចាយនិងប្រើប្រាស់គ្រឿងញៀនក្នុងបន្ទប់ជួលនិងតាមផ្លូវសាធារណៈ។
លោកវរសេនីយទោ អ៊ុំ សាអាត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការខេត្តបានចុះបង្ក្រាបករណីខាងលើរហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យចំនួន១០នាក់ ទី១-ឈ្មោះ ស្មុក ស្មួន ភេទប្រុស អាយុ២១ឆ្នាំមុខរបរកម្មកររោងចក្រទឹកសុទ្ធ មានស្រុកកំណើតនៅភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប(ជួញដូរ) ទី២-ឈ្មោះ ហ៊ុត លីហូវ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប (ជួញដូរ) ទី៣-ឈ្មោះ គង់ គីម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប(ជួញដូរ) ទី៤-ឈ្មោះ ក្រាន់ បូរី ភេទប្រុស អាយុ២៥ឆ្នាំមុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប(ជួញដូរ) ទី៥-ឈ្មោះ ណុប ធី ភេទប្រុសអាយុ៣៦ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប(ជួញដូរ) ទី៦-ឈ្មោះ ភឿង ទិត្យ ហៅសិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងដែក មានទីលំនៅភូមិថ្នល់ ឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប(ជួញដូរ) ទី៧-ឈ្មោះ ផោន ប៉ោក ហៅដា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិដូនស្វា ឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប(ជួញដូរ) ទី៨-ឈ្មោះ ជ្រាយ ញ៉ក់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរធ្វើស្រែមានទីលំនៅភូមិល្បើក ឃុំក្តីរុន ស្រុកពួក ខេត្តសៀមរាប(ប្រើប្រាស់) ទី៩-ឈ្មោះ ញ៉យ សាល ភេទប្រុស អាយុ២១ឆ្នាំមុខរបរជាងដែក រស់នៅបច្ចុប្បន្នភូមិនគរភាស ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប(ប្រើប្រាស់)និងទី១០-ឈ្មោះ ម៉ៅ ម៉្ចិត ភេទប្រុស មុខរបរជាងដែក រស់នៅភូមិករលំ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប(ប្រើប្រាស់)។
ក្រោយពីកម្លំាងជំនាញបានឃាត់ខ្លួនយកមកធ្វើការសួរនាំរួចដកហូតបានវត្ថុរួមតាង ម្សៅគ្រើមប្រភេទ ម៉ាទឹកកក ចំនួន២៤កញ្ចប់ស្មើនឹងទម្ងន់១០.១ក្រាម, ទូរសព្ទ័០៨គ្រឿង ដាវសាម៉ូរ៉ៃចំនួន១ដើម ឧបករណ៍ប្រើប្រាស់ថ្នាំញៀននិងសម្ភារៈសំរាប់ វេចខ្ចប់មួយចំនួនទៀត។
បច្ចុប្បន្ន ជនស្ស័យចំនួន១០នាក់ (ក្នុងនោះ ២នាក់ត្រូវបានកម្លាំងជំនាញបញ្ជូនទៅមណ្ឌលកែប្រែ) ចំណែកជនសង្ស័យ៨នាក់និងវត្ថុតាងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបនៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ ប៊ុន រិទ្ធី