ប្តីកាតុ ឈឺមិនបានមួយសប្តាហ៍ផងចំណាយអស់ជាង២ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ប្តីតារាកំប្លែងនាង សុខ ចាន់ធីតា ហៅ កាតុ ដែលជាតន្ត្រីករនោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាលម៉ែត្រ រួចបញ្ចូនបន្តទៅមន្ទីរពេទ្យនៃប្រទេសវៀតណាមកាលពីថ្ងៃទី៤ ខែមិថុនា មកម្ល៉េះ។ ទើបនឹងសម្រាកព្យាបាលជំងឺទាក់ទងនឹងសរសៃឈាមនេះមិនទាន់បានមួយសប្តាហ៍ផងគឺក្រុមគ្រួសារនាងចំណាយប្រាក់ប្រមាណជាង២ម៉ឺនដុល្លារបាត់ទៅហើយ។

ប្តីកាតុគឺនាយខ្យង ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗក្រោយពីលោកមានអាការៈស្ទះៗពិបាកដកដង្ហើម។ តាមការបញ្ជាក់ពីសាច់ញាតិរបស់ក្រុមគ្រួសារប្តីប្រពន្ធអ្នកសិល្បៈទាំងពីរខាងលើបញ្ជាក់ថា​ លោក ​ខ្យង ​​កើត​ជំងឺ​សរសៃ​ត្បៀត​ ប៉ុន្តែ​មិន​មែន​តែ​មួយ​​ទេ​គឺ​លោក​មាន​ត្បៀត​សរសៃ​ឈាម​​ដល់​ទៅ​ពីរដែលការព្យាបាលសរសៃ​ឈាម​ត្បៀត​តែ​មួយ​គឺ៦ពាន់ដុល្លារអាមេរិក​ ហើយ​គ្រាន់​តែ​ថ្លៃ​ថត​គឺ៧០០ដុល្លារអាមេរិក ហើយ​នៅ​ចំណាយ​ផ្សេង​ទៀត​ អំឡុង​ពេល​គាត់​នៅ​បន្ទប់សង្គ្រោះបន្ទាន់​ប្រហែល​មួយ​ថ្ងៃ​ត្រូវ​ចំណាយពី​៣០០​ទៅ៤០០ដុល្លារអាមេរិកបាត់ទៅហើយ។

តាមការបញ្ជាក់របស់តារាកំប្លែងអ្នកនាង សុខ ចាន់ធីតា ហៅកាតុ បញ្ជាក់ថា នាងពិតជាតក់ស្លុតនិងស្រឡាំងកាំងពេលឃើញស្វាមីដែលមិនធ្លាប់មានជំងឺនេះពីមុនមកទេ។ នាងថា អ្វីដែលកាន់តែធ្វើឲ្យនាងតក់ស្លុតគឺក្រោយពីពេទ្យជំនាញប្រាប់ថា ស្វាមីនាងអាចប្រឈមនឹងការគ្រោះថ្នាក់ដល់ជីវិតប្រសិនបើយឺតពេលតែបន្តិច។ នាងបញ្ជាក់ថា នាងពិតជាសោកស្តាយដែលស្វាមីមានជំងឺដ៏អាក្រក់នេះហើយត្រូវចំណាយប្រាក់កាក់ដែលសន្សំជាយូនោះមកហើយដែរ។ នាងបញ្ជាក់ដែរថា ក្រោយចោះសរសៃឈាមរួចមកស្ថានភាពជំងឺស្វាមីនាងបានប្រសើរជាងមុនបន្តិច ប៉ុន្តែនៅមិនទាន់អាចនិយាយស្តីបានច្រើនឡើយព្រោះចេះតែហត់។ នាងបញ្ជាក់ដែរថា យ៉ាងហោចណាស់ស្វាមីនាងត្រូវចំណាយពេលប្រមាណជិតមួយសប្តាហ៍ទៀតដើម្បីបន្តតាមដានសភាពជំងឺដែលនឹងអាចឲ្យនាងចំណាយប្រាក់បន្ត។ នាងរំពឹងថា ស្ថានភាពសុខភាពស្វាមីនាងនឹងកាន់តែប្រសើរជាងមុនជាក់ជាមិនខាន។

សម្រាប់ការងារសិល្បៈវិញតារាចម្រៀង និងកំប្លែងស្រីរូបនេះបញ្ជាក់ថា មានកម្មវិធីខ្លះត្រូវដាក់អ្នកជំនួសខណៈដែលកម្មវិធីខ្លះត្រូវខកខាននិងសុំទោលអ្នកផលិតកម្មវិធីជាដើម៕

1 (1)

1 (2)

1 (3)

1 (4)

1 (5)

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print