សម្តេចតេជោ​ សូមឱ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឈប់និយាយពីស្តង់ដាពីរជាមួយរាជរដ្ឋាភិបាលតទៅទៀត

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ​៖ យប់នេះខ្ញុំបង្ហើយការងារខ្ញុំនៅរំលងអធ្រាត្រទៅហើយតែខ្ញុំមិនទាន់សម្រាកទេ​ ព្រោះនៅមិនអស់ចិត្តរឿងស្តង់ដាពីរ។

ផែង វណ្ណៈត្រូវបានអង្គការក្រៅរដ្ឋាភិបាល
ដែលភាគច្រើនសុីលុយបរទេសទាមទារ
ឲ្យថ្កោលទោសដោយសារបាននិយាយ
អាក្រក់ពីស្ត្រីដែលនិយាយព័ត៌មានរហូត
ដល់វិទ្យុវីអូឌីស្លាប់ដែលគ្មានពេលចាប់ជាតិ។(ខ្ញុំមិនកាន់ជើងផែង វណ្ណៈទេ)
តែអ្វីដែលខ្ញុំមិនអស់ចិត្តគឺប្អូនថ្លៃស្រីខ្ញុំ
ក្រោយនាងស្លាប់ត្រូវបានគេប្រមាថច្រើន
រាប់ពាន់រាប់មុឺនដងប្រៀបជាមួយការដែល
ផែង វណ្ណះនិយាយដល់នាងជាអ្នកនិយាយ
ព័ត៌មានរបស់វីអូឌី។

ពួកគេមិនគ្រាន់តែប្រមាថប្អូនថ្លៃខ្ញុំទេតែគេ
ថែមទាំងប្រមាថភរិយាខ្ញុំក្រុមគ្រួសារខ្ញុំ
ក្នុងពេលដែលក្រុមគ្រួសារនេះកំពុងបង្ហូរ
ទឹកភ្នែកស្តាយស្រណោះប្អូនស្រីម្តាយ
ជីដូនម្តាយមីងដែលលាចាកលោកទៅ ដោយមិនបានលាសូម្បីមួយម៉ាត់។
តើអង្គការទាំង៤០នេះក្តាប់បានរឿងនេះ
ឬទេ?បានជានៅស្ងៀមស្ងាត់ឬមួយអង្គការទាំងនេះបង្កើតឡើងដើម្បីតែ
ការពារអ្នកប្រឆាំង?។

សូមចាំទុកនិងសូមឈប់និយាយពីស្តង់ដាពីរជាមួយរាជរដ្ឋាភិបាលតទៅទៀត៕

...

ម៉ោង1.49នាទីថ្ងៃ១៧កុម្ភៈ២០២៣

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print