ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅក្រុមរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចផ្លូបេតុង ភូមិចាក់ជ្រូកសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
ម្ចាស់ផ្ទះឈ្មោះ ថនចាន់សុរ៉ាវី ភេទស្រីអាយុអាយុ៤០ឆ្នាំ មុខរបរកម្មកររោងចក្រនិងរើសអេតចាយ។
សម្ភារៈខូចខាត៖លុយចំនួន2000ដុល្លា មាស2ជី និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះទាំងអស់។
ផ្ទះដែលត្រូវបានអគ្គិភ័យឆាបឆេះប្រភេទ ប្រក់សង្ក័សីទំហំទទឹង៧ម៉ែត្របណ្តោយ៩ម៉ែត្រ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុខណៈម្ចាស់ចេញទៅធ្វេីការចាក់សោចោលស្រាប់តែមានស្នូរផ្ទុះកំប៉ុងហ្គាសបង្កជាអណ្តាលភ្លេីងយ៉ាងសន្ធោសន្ធៅនឹងផ្សែងខ្មួរខ្មាញ់បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចហៅក្រុមរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ។
ក្នុងរង្វង់ប្រតិបត្តិការបង្កការគ្រោះអគ្គិភ័យខាងលេីនេះសមត្ថកិច្ចប្រេីប្រាស់ឡានទឹកអស់ចំនួន៤ឡានទេីបអាចគ្រប់គ្រង់បានទាំងស្រុង និងមិនបង្កមានមនុស្សរងរបួសក៏ដូចជារាលដាលដល់ផ្ទះអ្នកជិតខាងនោះនោះទេ៕ ដោយ៖សុខាសែនជ័យ