នគរបាលក្រុងបាត់ដំបង​ បង្ហាញមុខ​ជនប្រុសស្រីចំនួន​ ០៥នាក់​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ ​ជនប្រុសស្រីចំនួន​ ០៥នាក់​ ដែលជាប់ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្ត​បាត់ដំបង​ បង្ហាញមុខ​ជាសាធារណៈ​ ក្រោយឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសៅរ៍​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០២៣។

របាយការណ៍​របស់​នគរបាល​ក្រុងបាត់ដំបង​ បានឱ្យដឹងថា​ លោកវរសេនី​យ៍ឯក​ ពេជ្រ​ សា​រ៉ែន​ អធិការនគរបាលក្រុង​បាត់​ដំបង​ បានដឹកនាំកម្លាំ​ងជំនាញផ្នែកប្រឆាំងគ្រឿងញៀន រួមជា​មួយក្រុមអន្តរាគមន៍នៃអធិការដ្ឋាន​នគរបាលក្រុងបាត់ដំបង​ កាលពីរសៀលថ្ងៃទី១៦​ ខែកុម្ភ:​ ឆ្នាំ២០​២៣ ចុះប្រត្តិបត្តិការបង្រ្កាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន​ ០១​ករ​ណី ក្នុងបទល្មើសជាក់​ស្តែង និងឃាត់​ខ្លួនជនសង្ស័យចំនួន០៥នាក់​ នៅចំណុចភូមិកម្មករ​ សង្កាត់ស្វាយប៉ោក្រុងបាត់ដំបង​ និងចំណុចភូមិចំការ​សំរោង១ សង្កាត់ ចំការសំរោង ក្រុង បាត់ដំបង ខេត្តបាត់ដំបង​។

ជនសង្ស័យ​ទាំង​០៥នាក់នេះ​ ១-គឹម ម៉េងលី ហៅយ៉ុង ភេទប្រុស អាយុ៣១ឆ្នាំរស់​នៅភូមិចំការសំរោ ង​២សង្កាត់ចំការសំរោងក្រុងបាត់ ដំបងខេត្តបាត់ដំបង។​ ២-ឈ្មោះសាស់ គីញៅ ភេទស្រី អា យុ​១៨ឆ្នាំ រស់​នៅ ភូមិចំការសំរោង ២​សង្កាត់ចំការសំរោងក្រុងបាត់​ដំបងខេត្តបាត់ដំបង ។​ ៣-ម៉ង់ ចាន់ឌឿន ភេទ ស្រី អាយុ១ ៨ ឆ្នាំ រស់នៅ ឃុំ អូរបីជាន់ស្រុកអូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ។
៤-ឈ្មោះ​ រស់ កក្ដដាហៅដាភេទប្រុស អាយុ២៣ឆ្នាំមានទីលំនៅភូមិស្ដៅ ឃុំ ស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
៥-ឈ្មោ មិន ណាន់ហៅ កុយភេទប្រុស អាយុ​៣១​ឆ្នាំរស់នៅភូមិចំការ​សំរោង២សង្កាត់ចំការសំរោងក្រុងបាត់ដំបងខេត្តបាត់ដំបង។

ចំណែក​វត្ថុតាងចាប់យកបានរួមមាន៖
– ថ្នាំគ្រាប់រាងមូលសំប៉ែតពណ៌​ក្រហ​មចំនួន២៥គ្រាប់ននិង​១ចំហៀងទម្ងន់៣.៣២ក្រាម( ទាំងសំបក )។
– ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន០១
– ថ្នាំគ្រាប់ចូលទឹកចំនួន១ថង់
– ដបទឹកដែលបានចាក់ថ្នាំញៀនចូលចំនួន១ដប។
– ទូរស័ព្ទដៃចំនួន០១គ្រឿង (ចាស់)
– សម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀននឹងសម្ភារៈសម្រាប់ច្រករំលែកថ្នាំញៀនលក់មួយចំនួន។

...

បច្ចុប្បន្នជនសង័្សយ​ និងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញ​ត្រៀមបញ្ជូនខ្លួន​ទៅតុលាការ​ដេីម្បីចាត់ការតាមច្បាប់​៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print