ភ្នំពេញ៖ ជនសង្ស័យចំនួន៧៣នាក់(ស្រី១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន៣១ករណីទូទាំងប្រទេស កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញ ។ ដូច្នេះគ្រឿងញៀនបំផ្លាញគ្រួសារ និងអនាគតអ្នក !
យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំងចំនួន៧៣នាក់ រួមមាន៖ ជួញដូរ ២០ករណី ឃាត់មនុស្ស ៤៥នាក់(ស្រី ១នាក់) ,ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់មនុស្ស ៥នាក់ និងប្រើប្រាស់ ៨ករណី ឃាត់មនុស្ស ២៣នាក់ ។
ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៧ ខែកុម្ភៈ រួមមាន៖មេតំហ្វេតាមីន(Ice) ស្មេីនិង ១៩៩៨,៣៨ក្រាម និង២៨កញ្ចប់តូច ។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលមានចំនួន ១៦អង្គភាពបានចូលរួមបង្ក្រាប ក្នុងនោះកម្លាំងនគរបាល ១២អង្គភាព និងកម្លាំងកងរាជអាវុធហត្ថ ៤អង្គភាព មានដូចខាងក្រោម៖
១ / មន្ទីរ៖ ជួញដូរ ៣ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ១៨នាក់ ចាប់យកIce ១៩៨០,៣០ក្រាម។
២ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
៣ / កំពង់ឆ្នាំង៖ ជួួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។
៤ / កំពង់ស្ពឺ៖ ជួញដូរ ២ករណី ឃាត់ ៧នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,៤៧ក្រាម។
៥ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,១៥ក្រាម។
៦ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។
៧ / រាជធានីភ្នំពេញ៖ ជួញដូរ ៤ករណី ឃាត់ ៨នាក់ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ៥,៣១ក្រាម។
៨ / រតនគិរី៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ០,១៨ក្រាម។
៩ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,៦៩ក្រាម។
១០ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១,៩៥ក្រាម។
១១ / កែប៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៥៥ក្រាម។
១២ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១៦កញ្ចប់តូច។
ដោយឡែកកងរាជអាវុធហត្ថ ៖ ៤អង្គភាព
១ / បាត់ដំបង៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ០,៧២ក្រាម។
២ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ស្រី ១នាក់ ចាប់យកIce ១០កញ្ចប់តូច។
៣ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,២៨ក្រាម។
៤ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៤,៩៣ក្រាម ៕ដោយ៖សហការី