ភ្នំពេញ : ផលប្រយោជន៍ដែលផ្តល់ដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អតីតបុគ្គលិកវិទ្យុ VOD។
សូមបញ្ជាក់ថា, ក្រសួងមុខងារសាធារណៈ បានចេញសេចក្តីសម្រេច ស្តីពី ការបង្កើតគណៈកម្មការរៀបចំការទទួលពាក្យរបស់អតីតបុគ្គលិកវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ដែលមានបំណងចូលបម្រើការងាររដ្ឋតាមក្រសួង-ស្ថាប័ន ក្នុងសម្រេច :
ប្រការ ១ ៖ បង្កើតគណៈកម្មការរៀបចំការទទួលពាក្យរបស់អតីតបុគ្គលិកវិទ្យុសំឡេងប្រជាធិបតេយ្យ មានបំណងចូលបម្រើការងាររដ្ឋតាមក្រសួង-ស្ថាប័ន ដែលមានសមាសភាពដូចខាងក្រោម :
១. លោក អែវ ប៊ុនថុល រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ ប្រធាន
២.លោក ប៉ែន បូណា រដ្ឋលេខាធិការ ក្រសួងព័ត៌មាន អនុប្រធាន និងសមាជិក ចំនួន ១១រូប ។
ប្រការ ២ ៖ គណៈកម្មការនេះ មានភារកិច្ចដូចខាងក្រោម៖
-ទទួលពាក្យអតីតបុគ្គលិកវិទ្យុសំឡេងប្រជាធិបតេយ្យ(VOD) ដែលមានបំណងចង់ចូលបម្រើការងាររដ្ឋ
– ពិនិត្យ និងផ្ទៀងផ្ទាត់ លើសំណុំឯកសាររបស់អតីតបុគ្គលិកវិទ្យុសំឡេងប្រជាធិបតេយ្យ(VOD) ដើម្បីរៀបចំ
បញ្ចូលក្របខ័ណ្ឌស្របតាមសមត្ថភាព ជំនាញវិជ្ជាជីវៈ និងឧបនិស្ស័យការងាររបស់បុគ្គលិកម្នាក់ៗ ជាធរមាន
– រៀបចំឯកសារពាក់ព័ន្ធ សម្រាប់ដាក់បញ្ចូលក្របខ័ណ្ឌឱ្យស្របតាមលិខិតបទដ្ឋានគត្តិយុត្ត
– សម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបញ្ចូលក្របខ័ណ្ឌអតីតបុគ្គលិកវិទ្យុសំឡេងប្រជាធិបតេយ្យ(VOD) ដែលមានបំណងចង់ចូលបម្រើការងាររដ្ឋ
– បូកសរុបរបាយការណ៍ជាប្រចាំជូន លោករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដើម្បីលើកសំណើគោរព ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់
ប្រការ ៣. .បំពេញភារកិច្ចផ្សេងៗទៀត តាមការប្រគល់ជូនរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធាណៈ។
. នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ អគ្គនាយកនៃអគ្គនាយកដ្ឋាន គ្រប់គ្រងមុខងារសាធារណៈ អគ្គនាយនៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ អគ្គនាយកនៃ អគ្គនាយកដ្ឋានកិច្ចការទូទៅ អគ្គនាយកនៃអគ្គនាយកដ្ឋានផែនការ ស្ថិតិ និងគ្រប់គ្រងមន្ត្រីរាជការតាមប្រព័ន្ធ ព័ត៌មានវិទ្យា អគ្គាធិការនៃអគ្គាធិការដ្ឋាន នាយកសាលាភូមិន្ទរដ្ឋបាល ប្រធានអង្គភាពពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ៕