ចាប់ខ្លួនជនល្មោភកាម បន្ទាប់ពីរត់គេចខ្លួនករណីរំលោភជាច្រើនដង

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចាប់ខ្លួនពាក់ព័ន្ធករណីចាប់ក្មេងស្រីអាយុ៨ឆ្នាំយកទៅរំលោភនៅគុម្ពចេក កាលពីល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ ក្រោយធ្វើសកម្មភាពជនសង្ស័យបានរត់គេចខ្លួនរយៈពេលជិត១សប្តាហ៍ ទើបចាប់ខ្លួនបាននៅពេលនេះ  ហើយជនសង្ស័យមានដីការបង្គាប់ឲ្យចាប់ខ្លួនមួយទៀត ជាប់ចោទពីបទរំលោភសេពសន្ធវៈកាលពីឆ្មាំ២០១២ ហើយត្រូវបានចៅក្រមជំនុំជំរះសម្រេចសេចក្តីផ្តន្ទាទោសរយៈពេល៧ឆ្នាំ ។

ករណីចាប់ខ្លួនជនសង្ស័យរូបនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចជិតផ្ទះរបស់ជនសង្ស័យឈ្មោះមាស  ផានិត ហៅនិត ភេទប្រុស អាយុ២៩ឆ្នាំ គ្មានមុខរបរពិតប្រាកដ មានទីលំនៅផ្ទះលេខ១១៦ ក្រុមទី៣ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

ក្មេងស្រីរងគ្រោះឈ្មោះផ.ផ.ន អាយុ៨ឆ្នាំ មានទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវជនសង្ស័យចាប់រំលោភកាលពីល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ មួយសប្តាហ៍ក្រោយមកទើបសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបាន។

នគរបាលព្រហ្មទណ្ឌខណ្ឌច្បារអំពៅបានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពចាប់ក្មេងស្រីរងគ្រោះអូសយកទៅរំលោភនៅក្នុងគុម្ពចេកចំងាយប្រហែលជា៥០ម៉ែត្រពីផ្ទះប្រជាពលរដ្ឋ ។ បន្ទាប់ធ្វើសកម្មភាពរួចហើយជនសង្ស័យបានរត់គេចខ្លួនទៅកន្លែងផ្សេងរយៈពេល៣-៤ថ្ងៃក្រោយមកជនសង្ស័យបានត្រឡប់មកផ្ទះវិញ ត្រូវប្រជាពលរដ្ឋប្រទះឃើញបានរាយការណ៍ប្រាប់សមត្ថកិច្ចទើបកម្លាំងនគរបាលចុះទៅចាប់ខ្លួននៅជិតផ្ទះរបស់ជនសង្ស័យ ។ ក្រោយពីចាប់ខ្លួនបានជនសង្ស័យរូបនេះមានដីការបង្គាប់ឲ្យចាប់ខ្លួនមួយទៀត លេខ១៨៩តព្រ ចុះថ្ងៃទី២៧  ខែមីនា ឆ្នាំ២០១៤ ចេញដោយលោកកោ វណ្ឌី  ប្រធានក្រុមប្រឹក្សាជំនុំជំរះ នៃសាលាដំបូងរាជធានីភ្នំពេញ  វិនិច្ឆ័យសេចក្តីផ្តន្ទាទោសដាក់ពន្ធនាគារកំណត់៧ឆ្នាំ ពីបទរំលោភសេពសន្ធវៈមានស្ថានទំងន់ទោស ទាក់ទងនឹងជនរងគ្រោះ ប្រព្រិត្តនៅភូមិកោះនរា  សង្កាត់និរោធ  ខណ្ឌមានជ័យ កាលពីថ្ងៃទី២៥ ខែកក្កដា  ឆ្នាំ២០១២  បច្ចុប្បន្នប្តូរមកជាខណ្ឌច្បារអំពៅ ។

បន្ទាប់ពីចាប់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

2d9abc7b-6b6b-4f22-ab96-913560b187a2 copy

ដោយ៖ សណ្តោស

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print