ក្រុមរបស់គាត់បានប្រកាសថា ខ្សែបម្រើ Pedri របស់ Barcelona បានរងរបួសសរសៃពួររបស់គាត់ក្នុងការបញ្ចប់ក្នុងលទ្ធផលស្មើ២–២ ជាមួយនឹងក្រុម Manchester United ក្នុងការប្រកួតក្របខ័ណ្ឌ Europa League កាលពីដើមសប្តាហ៍នេះជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា កីឡាករអន្តរជាតិអេស្ប៉ាញរូបនេះនឹងអវត្តមានរហូតដល់៤សប្តាហ៍។
Pedri បានប្តូរ ចេញ នៅ តង់ ទី មួយ នៃ ការ ប្រកួត កាល ពី ថ្ងៃ ព្រហស្បតិ៍។ គាត់ត្រូវបានជំនួសដោយកីឡាករ Sergi Roberto ។
សេចក្តីថ្លែងការណ៍របស់ Barcelona មិនបានបញ្ជាក់ថា Pedri នឹងត្រូវអវត្តមានរយៈពេលប៉ុន្មាននោះទេ ប៉ុន្តែកាសែតអេស្ប៉ាញDiario AS បានផ្សាយថា គាត់អាចត្រូវអវត្តមានរយៈពេល៤សប្តាហ៍ ដោយ ធ្វើឲ្យកីឡាកររូបនេះពីការប្រកួតជើងទី២នៅទឹកដីManchester United ក៏ដូចជាការប្រកួត Copa del Rey ទល់នឹងគូប្រជែង Real Madrid ។
Barcelona បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កីឡាករ Pedri របស់ក្លិប FC Barcelona បានរងរបួសសាច់ដុំRectus femoris នៅភ្លៅខាងស្តាំរបស់គាត់។ ព័ត៌មាននេះកើតឡើងដូចជាការប៉ះទង្គិចពិតប្រាកដចំពោះ Barcelona ត្បិត Pedri ស្ថិតក្នុងទម្រង់លេងយ៉ាងអស្ចារ្យ ហើយបានដើរតួយ៉ាងសំខាន់ក្នុងការមិនចាញ់អស់រយៈពេលជាយូរមកហើយ”។
Barcelona ឈរកំពូលតារាង La Liga មាន៥៦ពិន្ទុពី២១ប្រកួត។ ក្រុមនេះ ត្រូវ ជួប ក្រុម លេខ១៦ Cadiz នៅ រាត្រីថ្ងៃ អាទិត្យនេះវេលាម៉ោង៣អធ្រាត្រម៉ោងនៅកម្ពុជា ៕ (រូបភាព ៖ Reuters/CNA)