ខេត្តស្វាយរៀង៖ លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុងបាវិតតំណាងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង និង លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង និងក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានអញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងបាវិត ដែលមានទំហំ ២០ម៉ែត្រ គុណនឹង២៦ម៉ែត្រនាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។
ពិធីបញ្ចុះបឋមសិលាសាងសង់ស្នាក់ការនេះ មានការចូលរួមពីលោកបណ្ឌិត ជ័យ សុន លោក ជុំ ហាត លោក លោក លោកស្រី អនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុងបាវិត ប្រធាន អនុប្រធាន សមាជិកក្រុមការងារចុះមូលដ្ឋានសង្កាត់ទាំង០៥ ក្នុងក្រុងបាវិត គណកម្មាធិការគណបក្សក្រុង និងសង្កាត់ទាំង០៥។
សូមបញ្ជាក់ថា ការសាងសង់អគារស្នាក់ការគណបក្សនេះបានធ្វើឡើងក្រោមគំនិតផ្តួចផ្តើមរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត និងមានការចូលរួមវិភាគទានជាកម្លាំងចិត្ត កម្លាំងកាយ ថវិកា និងសម្ភារពីថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារគណបក្ស និងគណបក្សខេត្ត ក្រុង សង្កាត់ទាំងអស់ ក៏ដូចជាសប្បុរសជននានាផងដែរ។
ទីស្នាក់ការគណបក្សក្រុងបាវិតនឹងត្រូវប្រើប្រាស់សម្រាប់ជាផលប្រយោជន៍រួមរបស់គណបក្សប្រជាជនកម្ពុជា និងសមាជិក សមាជិកាគណបក្សទាំងអស់ ស្ថិតក្នុងក្រុងបាវិត ដើម្បីឱ្យមានកន្លែងធ្វើការសមរម្យ។
សមិទ្ធផលថ្មីនេះគឺស្ថិតក្នុងចំណោមសមិទ្ធផលរបស់គណបក្សផ្សេងៗជាច្រើនទៀតសម្រាប់ក្រុងបាវិត ក៏ដូចខេត្តស្វាយរៀង ដែលសមាជិកសមាជិកាគណបក្សគ្រប់ជាន់ថ្នាក់បានខិតខំប្រឹងប្រែងឡើង ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាបិតាសន្តិភាពរបស់ប្រទេស និងប្រជាជនកម្ពុជា៕ ដោយ៖ សុថាន