កម្លាំងទាហានសុីរី ថ្កោលទោសយ៉ាងខ្លាំងដល់ការវាយប្រហារតាមដែនអាកាសនៅក្នុងរដ្ឋធានី ដាម៉ាកាស

ចែករំលែក៖

កម្លាំងទាហានស៊ីរី បានប្រកាសថា មានមនុស្ស៥នាក់ស្លាប់ក្នុងនោះមានទាហានម្នាក់ និង១៥នាក់រងរបួស ក្នុងការវាយប្រហារដោយកាំជ្រួចមីស៊ីលតាមដែនអាកាសពីប្រទេសអុីស្រាអែល នៅថ្ងៃទី១៩ ខែកុម្ភៈ ក្នុងរដ្ឋធានី ដាម៉ាកាស ។

សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានផ្សាយថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៉ីរី បានរាយការណ៍នៅថ្ងៃអាទិត្យនេះថាអ៉ីស្រាអែលបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសដោយបានកម្ទេចអគារមួយកន្លែងនៅក្នុងរដ្ឋធានីដាម៉ាកាស តែជាងពីរសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពីគ្រោះរញ្ជួយដីដ៏ប្រល័យមួយបានវាយប្រហារលើស៊ីរី។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៉ីរី SANA ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីនៃទីបញ្ជាការប៉ូលិលប្រចាំរដ្ឋធានីដាម៉ាកាស ចំនួនអ្នកស្លាប់ និងរងរបួសមិនទាន់ត្រូវបានកំណត់ឱ្យច្បាស់នោះទេ ប៉ុន្តែអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (The Syrian Observatory for Human Rights) ឱ្យដឹងថាការវាយប្រហាររបស់យោធាអ៉ីស្រាលលើអគារមួយដែលស្ថិតនៅក្បែរមជ្ឈមណ្ឌលវប្បធម៌ អ៉ីរ៉ង់ បានផ្ដាច់ជីវិតមនុស្សយ៉ាងហោច ១៥នាក់ ក្នុងនោះរួមមានទាំងជនស៊ីវិលផងដែរ។
សារព័ត៌មានSANAបន្ថែមថាសូរសំឡេងផ្ទុះ ត្រូវបានរាយការណ៍នៅម៉ោង ១២:៣០នាទីយប់ឈានចូលថ្ងៃ អាទិត្យនេះ (ម៉ោងនៅក្នុងតំបន់)។ ប៉ុន្តែខាងអ៉ីស្រាអែលមិនទាន់បានធ្វើអត្ថាធិប្បាយអ្វី ឆ្លើយតបនោះទេ។
ចាប់តាំងពីសង្រ្គាមនៅស៊ីរីផ្ទុះឡើងកាលពីឆ្នាំ២០១១មក អ៉ីស្រាអែលបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសរាប់រយលើកនៅលើទឹកដីស៊ីរី ដោយមានគោលដៅចម្បងលើមូលដ្ឋានរបស់កងកម្លាំងស៉ីរី កងជីវពលអ៉ីរ៉ង់ និងកងជីវពលហេសប៊ូឡាលីបង់ ដែលជាសម្ព័ន្ធមិត្តនៃរដ្ឋាភិបាលលោកប្រធានាធិបតីស៉ីរី អាល់អាសាដ៕

...

រូប​ថត​ : TTXVN-VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print