រយៈពេល​ជិត២​សប្ដាហ៍​ដេីមខែកុម្ភៈនេះ! ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បង្ក្រាបឃាត់ខ្លួនជនសង្ស័យជនជាតិចិន​ និងខ្មែរចំនួន២៤នាក់​ មានចំនួន១២ករណី​ពាក់ព័ន្ធ​គ្រឿង​ញៀន​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ យោងតាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ ដែលទើប​ទទួល​បាននៅព្រឹកថ្ងៃចន្ទទី២០​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ បានបង្ហាញថា៖​ រយៈពេល​ជិត២​សប្ដាហ៍​ដេីមខែកុម្ភៈនេះ! ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បង្ក្រាបឃាត់ខ្លួនជនសង្ស័យជនជាតិចិន​ និងខ្មែរចំនួន២៤នាក់​ មានចំនួន១២ករណី​ពាក់ព័ន្ធ​គ្រឿង​ញៀន​។

របាយការណ៍​ដដែល​បន្តថា​ ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន និងអធិការដ្ឋាននគរបាលក្រុង-ស្រុក បានចុះបង្ក្រាបករណីគ្រឿងញៀនគិតពីថ្ងៃទី០៤ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បង្ក្រាបបានចំនួន១២ករណី ឃាត់ខ្លួនជនសង្ស័យសរុបចំនួន២៤នាក់ (ជនជាតិខ្មែរ២០នាក់ និងជនជាតិចិន០៤នាក់) ។

ចំណែក​វត្ថុតាងរួមមាន៖ ម្សៅក្រាមមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ១០៥កញ្ចប់ ទម្ងន់ ១៩៥,០៤ក្រាម ថ្នាំញៀនមេតំហ្វេតាមីនគ្រាប់(WY) ចំនួន២២គ្រាប់ ទម្ងន់ ១,៥៦ក្រាម ថ្នាំញៀនប្រភេទកេតាមីន ចំនួន៣៧កញ្ចប់ ទម្ងន់ ៤១៦,៦៧ក្រាម ថ្នាំញៀនប្រភេទអ៉ិចស្ដាស៉ី (MDMA) ចំនួន១២០កញ្ចប់ ទម្ងន់ ២គីឡូ ៣០៨,៩៦ក្រាម ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន២ និង
សម្ភារះមួយចំនួន។

...

ជាមួយគ្នានោះ​ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន​ និងកម្លាំងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ​នៃស្នងការនគរបាលខេត្តព្រះសីហនុ​ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ បានចុះផ្សព្វផ្សាយ អំពីផលប៉ះពាល់នៃការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ នៅតាមបណ្តាក្លឹបកំសាន្ត និងខារ៉ាអូខេ នៅក្នុងក្រុងព្រះសីហនុផងដែរ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print