ឃាត់ខ្លួន​ជនសង្ស័យ​ ២នាក់​ ពាក់ព័ន្ធ​ករណី​គាស់បង្អួចបន្ទប់ស្នាក់នៅ លួចទ្រព្យសម្បត្តិ​នៅក្រុងកោះរ៉ុង

ចែករំលែក៖

ខេត្តព្រះសីហនុ៖​ ជនសង្ស័យ​ចំនួន​ ២នាក់​ ត្រូវ​បានសមត្ថកិច្ចជំនាញ​ក្រុង​កោះ​រ៉ុង​ ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​មុខ​សញ្ញា​ និងឃាត់ខ្លួន​យកមកសាកសួរ​ដេីម្បីចាត់ការតាមច្បាប់​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅរសៀលថ្ងៃ​ចន្ទ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០២៣។

របាយការណ៍​ដដែល​បន្តថា​ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១០និង១៥នាទី មានប្រជាពលរដ្ឋបានមកប្តឹងរាយការណ៍ថា នៅចំណុចរីហ្សត MOONLIGHT ស្ថិតក្នុង សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ មានជនមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពគាស់បង្អួចបន្ទប់ស្នាក់នៅ និងបានលួចយកនូវសម្ភារៈមួយចំនួន ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងរួច លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៤និង៣០នាទីរសៀល កម្លាំងសមត្ថកិច្ចជំនាញឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីសួរនាំ ។

សម្ភារវត្ថុតាងចាប់យកបាន៖
-ម៉ូតូចំនួន ១គ្រឿង ម៉ាក KAWASAKI KSR ពណ៌លឿងបិតស្កុតពណ៌ខ្មៅ (គ្មានស្លាកលេខ)
-ទូរស័ព្ទដៃចំនួន ០២គ្រឿង មាន៖
១-ម៉ាក Iphone12 pro max ពណ៌ទឹកមាស ០១គ្រឿង ។ (ផលនៃអំពើលួច)
២-ម៉ាក Iphone14 pro max ពណ៌ស្វាយ ០១គ្រឿង ។ (ផលនៃអំពើលួច)

...

បច្ចុប្បន្ន​នៅព្រឹកថ្ងៃចន្ទ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត​៕ដោយ៖អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print