ជាគំរូ​ល្អ​សម្រាប់​មន្រ្តី​នគរបាល​គ្រប់រូប! ខណៈលោក​ឧត្ដមសេនីយ៍​ទោ​ ជួន​ ណារិន្ទ​ ដាក់បទបញ្ជាឱ្យ​ផាកពិន័យ​មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកម្នាក់ ដែលជិះបញ្រ្ចាសទិស

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បន្ទាប់ពី​អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកបង្ហោះតៗគ្នារហូតផ្ទុះការរិះគន់រឿង​មន្រ្តី​នគរបាល​ចរាចរណ៍​មួយរូប​ បានបេីកបរម៉ូតូ​បញ្ច្រាស​ទិស​ដៅ​ផ្ទុយ​ពី​ច្បាប់​ចរាចរណ៍​ជើង​គោក​។ ស្រាប់តែ​នៅព្រឹកថ្ងៃចន្ទ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ លោក​ឧត្ដមសេនីយ៍​ទោ​ ជួន​ ណារិន្ទ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ ចាត់​ឱ្យ​មន្រ្តីអនុវត្ត​ច្បាប់​ ត្រូវតែមានវិធានការ​ផាកពិន័យ​ទៅលេីមន្រ្តីចរាចរណ៍រូបនេះដែលធ្វេីខុសច្បាប់។

សូមជម្រាបថា​ នៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ស៊ីធឿន តុលា ស្នងការរងផែនការងារចរាចរណ៍ផ្លូវគោក និងសណ្តាប់ធ្នាប់ ឱ្យកោះហៅ លោកអនុសេនីយ៍ឯក​ អោម​ ស៊ីថន​ មន្រ្តីនៃការិយាល័យចរាចរណ៍ផ្លូវគោក ឱ្យចូលមកទទួលការផាកពិន័យ​ នៅការិយាល័យច​រាចរណ៍ផ្លូវគោក​ ក្នុងករណីជិះបញ្រ្ចាសទិសចរាចរណ៍នៅគោលដៅរង្វង់មូលសីហរាជមុខបី​ និងត្រូវទទួលវិន័យ០០៦​ របស់អង្គភាព និងធ្វើការអប់រំណែនាំ បន្ថែមទៀត។

...

សូមជម្រាបជូនថា​ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ជារៀង​រាល់​ថ្ងៃ​យប់​ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ បានចុះ​រឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​​ ត្រួតពិនិត្យ​ជាតិ​ស្រវឹង​អ្នកបើកបរ​យានយន្ត​ ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ ត្រួតពិនិត្យ​ល្បឿន​ និង​ត្រួត​ពិនិត្យ​រក​សារធាតុ​ញៀន​អ្នកបើកបរ​រថយន្ត​ ដេីម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​កេីតឡេីង​ជាយថាហេតុ នៅលើកំណាត់ផ្លូវជាតិលេខ៤ និងធ្វើការឃាត់រថយន្ត និងម៉ូតូ ដែលបើកបរបញ្រ្ចាសទិស នៅត្រង់ចំណុចរង្វង់មូលសីហរាជមុខបី ស្ថិតនៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ៕ ដោយ​៖អារុណ​រះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print