ក្រសួងសុខាភិបាលបើកយុទ្ធនាការរួមគ្នាដើម្បីបញ្ឈប់ការស្លាប់ និងគ្រោះថ្នាក់បណ្តាលមកពីការពុលស្រា ដែលមានសារធាតុមេតាណុល

ចែករំលែក៖

ខេត្តកណ្តាល៖ នៅថ្ងៃច័ន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅស្រុកល្វាឯម ខេត្តកណ្តាល មានការជួបជុំអន្តរវិស័យពាក់ព័ន្ធទាំងថ្នាក់ជាតិ ក្រោមជាតិ និងថ្នាក់មូលដ្ឋាន នៃក្រសួងពាក់ព័ន្ធទាំង៦គឺ ដើម្បីពិភាក្សា ផ្តល់អាទិភាព និងពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់ បន្ថយព្រឹត្តិការណ៍ពុលមេតាណុលនៅកម្ពុជារួមមាន១). ក្រសួង សុខាភិបាល ២). ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍-វិទ្យាស្ថានស្តង់ដារ នៃអគ្គ នាយកស្តង់ដារកម្ពុជា ៣). ក្រសួងពាណិជ្ជកម្ម-អគ្គ នាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែង បន្លំ ក.ប.ប ៤). ក្រសួងទេសចរណ៍ ៥). ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ៦). ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ-អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា។

ដើម្បីលើកកម្ពស់ការយល់ដឹងគ្រោះថ្នាក់នៃការប្រើប្រាស់សារធាតុមេតាណុល មកលាយធ្វើស្រា ស ឬស្រាថ្នាំ ការបង្ការ និងទប់ស្កាត់ការពុលស្រា ដល់ខេត្តទាំង៤ដែលបានស្នើឡើង។

ពិគ្រោះយោបល់ និងចូលរួមពីអ្នកផលិតស្រាក្នុងស្រុក និងអ្នកដឹកនាំសហគមន៍ ដើម្បីលើកកម្ពស់ការយល់ដឹងដល់សហគមន៍មូលដ្ឋានក្នុងខេត្តគោលដៅចំនួន៤ (កណ្តាល បន្ទាយមានជ័យ កំពង់ឆ្នាំង និងក្រចេះ) ។
អ្នកផលិតស្រាក្នុងស្រុក និងអ្នកដឹកនាំសហគមន៍ និងកំណត់រួមគ្នា និងយល់ដឹងនូវសក្មភាពសំខាន់ៗដែលបានដាក់ចេញ ដើម្បីឈានទៅដល់ និងគៀងគរការចូលរួមសហគមន៍ដែលមានហានិភ័យខ្ពស់លើការពុលមេតាណុល។

...

កំណត់រកយុទ្ធសាស្ត្រ/ចំណុចសកម្មភាពសំខាន់ៗចំនួន ៣ សម្រាប់ឆ្នាំ ២០២៣ សម្រាប់ក្រសួង/នាយកដ្ឋាននីមួយៗ ដើម្បីកាត់បន្ថយ ឬធ្វើឱ្យតិចនូវ ព្រឹត្តិការណ៍ដែលបង្កឡើងដោយសារធាតុមេតាណុលនៅកម្ពុជាត្រូវ និងកំណត់នូវពេលវេលាសម្រាប់ការអនុវត្តរួមគ្នា។
លទ្ធផលយូអង្វែង៖
១) ដើម្បីកាត់បន្ថយការកើតមានជំងឺរាតត្បាតពីចំណីអាហារដែលទាក់ទងនឹងការពុលសារធាតុមេតាណុលនៅក្នុង ស្រា ស ឬស្រាថ្នាំ ឬស្រាលាយ នៅកម្ពុជា
២) ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺ និងការស្លាប់ដែលទាក់ទងនឹងការពុលសារធាតុមេតាណុល
៣) ដើម្បីរកឃើញយ៉ាងឆាប់រហ័ស និងឆ្លើយតបទាន់ពេលវេលាទៅនឹងការផ្ទុះឡើងដែលទាក់ទងនឹងការពុលសារមេតាណុល៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print