តុលាការលើកលែងចោទមនុស្សស្រី២នាក់ និងផ្តន្ទាទោសបុរស២នាក់ ដាក់ពន្ធនាគារម្នាក់ៗ អស់មួយជីវិត ករណីដឹកជញ្ជូននិងជួញដូរគ្រឿងញៀនជាង២០គីឡូ

ចែករំលែក៖

ភ្នំពេញ ៖ លោក សេង រិទ្ធី ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២៣ បានសម្រេចធ្វើការប្រកាសសាលក្រមមួយឲ្យឈ្មោះ ហ៊ីម ឆេងហួរសុដាវី ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រួចផុតពីបទដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ពីរឲ្យឈ្មោះ គង់ សុគន្ធារី ភេទស្រី អាយុ៣៧ ឆ្នាំ ជនជាតិខ្មែរ រួចផុតពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងបីផ្តន្ទាទោសឈ្មោះ លឹម ឡេងប៊ុនរ៉ា ភេទប្រុសអាយុ៣៨ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ វ៉ា ម៉េងគង់ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ជាប់ពន្ធនាគារម្នាក់ៗ អស់មួយជីវិត និងពិន័យម្នាក់៤០លានរៀល ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជាង២០ គីឡូប្រព្រឹត្តនៅចំណុច បុរីចំការដូង ផ្ទះលេខF៣០ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងខេត្តពោធិ៍សាត់ កាលពីថ្ងៃ១៦ខែមីនាឆ្នាំ២០២២។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង៥ នឹង២០ នាទីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ កម្លាំងជំនាញនៃ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៩) ដឹកនាំដោយលោក ឧត្ដមសេនីយ៍ត្រី យិន បញ្ញារិទ្ធ.លោក វរ:សេនីយ៍ឯក ដុសវណ្ណា សុវឌ្ឍន: នាយករងមន្ទីរ.លោក វរ:សេនីយ៍ទោ ឌុក មករា នាយការិយាល័យ.និងមានការចូលរួម ពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ.ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ព្រមទាំងមានការសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំរាជធានីភ្នំពេញ បានបង្ក្រាប គោលដៅទី១ នៅចំណុចផ្លូវបេតុង បុរីចំការដូង ផ្ទះលេខF៣០ ខណ្ឌដង្កោ ខណ្ឌដង្កោ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ២ នាក់ និងចាប់យកសារធាតុញៀនប្រមាណជាង២០ គីឡូក្រាម រួចបានទៅឆែកឆេរលំនៅឋាមួយកន្លែងទៀត ។
គោលដៅទី២ ៖ នៅថ្ងៃ ខែ ឆ្នាំដដែល វេលាម៉ោង ៧ និង៣០នាទី បានធ្វើការឆែកលំនៅឋាន ផ្ទះលេខ៥៩៤ ផ្លូវបេតុង ភូមិព្រែករំាង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យជាស្រ្តីម្នាក់ និងដកហូតអាវុធខ្លី១ ដើម ។

...

សមត្ថកិច្ចចាប់យកវត្ថុតាង ៖ សារធាតុញៀនប្រភេទ(HEROIN)ចំនួន៦០ បន្ទះ ទម្ងន់ប្រមាណជាង២០ គីឡូក្រាម អាវុធខ្លី១ដើម ម៉ាកឡុង១៩ មធ្យោបាយធ្វើសកម្មភាព រថយន្ត ម៉ាកព្រូស១គ្រឿង ៕ ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print