មិនដល់១ម៉ោងផង ឆេះផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នងទាំងស្រុងក្នុង២ករណីផ្សេងគ្នានៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង​ នៅចំណុចផ្សេងគ្នាក្នុងរាជធានីភ្នំពេញ​កាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣​នេះ​ ។
​     ករណីអគ្គិភ័យចំនួន២កន្លែងផ្សេងគ្នានោះរួមមាន​ ៖​ ទី១​ កាលពីវេលាម៉ោង២២ និង០០នាទីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ អគ្គិភ័យបានកើតឡើងនៅតាមបណ្តោយផ្លូវលេខ៣៧១ ទល់មុខនឹងស្ថានីយបូមទឹកបឹងទំពុន ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានឆាបឆេះផ្ទះប្រជាពលរដ្ឋ០១ខ្នងដែលសង់ឡើងពីថ្មប្រក់សង្ក័សី និងប្រកបអាជីវកម្មជួសជុលម៉ូតូខ្ទេចអស់ទាំងស្រុង​ ។
​    បន្ទាប់មកទៀតមិនបានប៉ុន្មាននាទីផងក៏កេីតមានករណីអគ្គិភ័យលេីកទី២​ នៅវេលាម៉ោង២២ និង២០នាទីយប់ថ្ងៃខែឆ្នាំដដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងទៀតយ៉ាងសន្ធោសន្ធៅ ស្ថិតនៅក្បែរគល់ស្ពានព្រះមុនីវង្សថ្មី ក្នុងក្រុម១៨ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ដោយបានបំផ្លាញលំនៅឋានពលរដ្ឋ០១ខ្នងដែលសង់ឡេីងពីថ្មក្រោមឈេីលេីខ្ទេចទាំងស្រុង​ ។
​     គួរបញ្ចាក់ផងដែរថា​ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យទាំង០២ករណីនេះ​ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ​ បង្ការ​ និងសង្គ្រោះអគ្គិភ័យ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុប២៣គ្រឿង ដោយក្នុងនោះករណីទី១នៅខាងខណ្ឌដង្កោ ប្រើរថយន្តពន្លត់អគ្គិភ័យ០៥គ្រឿង និងករណីទី២នៅខណ្ឌច្បារអំពៅ ប្រើរថយន្តពន្លត់អគ្គិភ័យ១៨គ្រឿង ។
​    ចំពោះមូលហេតុនៃការឆាបឆេះផ្ទះប្រជាពលរដ្ឋទាំង០២ករណីខាងលេី​នេះ​ សមត្ថកិច្ចជំនាញបានបញ្ជាក់ប្រាប់ថា​ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីដូចគ្នា​ ទើបបង្កជាអគ្គិភ័យយ៉ាងដូច្នេះ​ តែក្នុងករណីនេះមិនបង្កឱ្យមានមនុស្សរងរបួស​ ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះឡេីយ​ ៕​

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print