ក្រសួងបរិស្ថានបង្ហាញពីអាងត្រពាំងថ្ម តំបន់ការពារទេសភាព ខេត្តបន្ទាយមានជ័យ​!

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ អាងត្រពាំងថ្ម​ ស្ថិតក្នុងភូមិសាស្រ្ត ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ មានចម្ងាយ​ ៦៦គីឡូម៉ែត្រ ពីទីរួមខេត្តបន្ទាយមានជ័យ ។

អាងត្រពាំងថ្ម​ ជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តមួយ​ និងជាតំបន់អភិរក្សជម្រកសត្វស្លាបកម្រ និងសត្វស្លាបជិតផុតពូជផងដែរ។​ ភ្ញៀវទេសចរណ៍ ក៏អាចមកងូតទឹក ជិះទូកលេងកំសាន្តទស្សនាសត្វស្លាប និងមានខ្យល់បរិសុទ្ធ ផាសុខភាព និងមានម្ហូប គ្រប់មុខ មាន់អាំង ទាអាំង ជាពិសេសគឺត្រីស្រស់ៗជាច្រើនប្រភេទ ។​

...

អាងត្រពាំងថ្ម​ អាចស្តុកទឹកបានចំនួន​១៨០លានម៉ែត្រគូបនៅរដូវវស្សា និងនៅរដូវវប្រាំងអាចស្តុបទឹកបាន ១២០លានម៉ែត្រគូប និងជួយផ្គត់ផ្គង់ទឹកដល់ដំណាំស្រែចំការរបស់ប្រជាកសិករផងដែរ៕ ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print