ភ្នំពេញ៖ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្គារទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស( ចាប់ពីថ្ងៃទី ២២ – ២៨ ខែកុម្ភះ ឆ្នាំ២០២៣ )។
ជាក់ស្ដែងនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួង បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសានក្នុងកម្រិតពីខ្សោយទៅមធ្យម ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-តំបន់ទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C
– សីតុណ្ណភាពអតិបរមា មានពី ៣២-៣៤ °C
– អាចមានភ្លៀងធ្លាក់តិចតួច ។ នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ សីតុណ្ណភាពអប្បបរមាអាចចុះត្រជាក់បន្ថែមក្នុងចន្លោះពី ២-៣ °C
នៅវេលាព្រឹកនិងយប់ ។
២-តំបន់ខ្ពង់រាប ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
– នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ សីតុណ្ណភាពអប្បបរមាអាចចុះត្រជាក់បន្ថែមក្នុងចន្លោះពី ៣-៤ °C នៅវេលាព្រឹកនិងយប់ លាយឡំ នឹងខ្យល់បក់ក្នុងកម្រិតមធ្យម។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C
– សីតុណ្ណភាពអតិបរមា មានពី ៣០-៣២ °C
– អាចមានភ្លៀងធ្លាក់តិចតួច ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន ៕ ដោយ៖ស តារា