ទួរគីនិងស៊ីរីបានរងការរញ្ជួយដី កម្រិតខ្លាំងកាលពីថ្ងៃទី៦ខែកុម្ភៈ ដែលបានសម្លាប់មនុស្សជិត៥ម៉ឺននាក់ ហើយបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន។ ការរញ្ជួយដីនោះបង្កឱ្យមនុស្សជាច្រើនភ័យតក់ស្លុត មិនទាន់បាត់ផងក៏មានការរញ្ជួយដី ថ្មីជាបន្តបន្ទាប់ទៀត។
ការរញ្ជួយដីថ្មីមួយបានវាយប្រហារតំបន់ព្រំដែនទួរគី-ស៊ីរី នៅយប់ថ្ងៃទី 20 ខែកុម្ភៈ ត្រឹមតែពីរសប្តាហ៍បន្ទាប់ពីតំបន់នេះត្រូវបានបំផ្លិចបំផ្លាញដោយការរញ្ជួយដីដ៏ធំមួយដែលបានសម្លាប់មនុស្សជាង 47.000 នាក់ និងមនុស្សរាប់សែននាក់ត្រូវបានខូចខាតឬបំផ្លាញផ្ទះសម្បែង។
វីដេអូដែលបង្ហាញពីមនុស្សរត់ចូលតាមផ្លូវ ខណៈដែលទួរគីរងគ្រោះដោយការរញ្ជួយដីថ្មីពីរលើក (ប្រភព៖ Reuters)។
រដ្ឋមន្ត្រីមហាផ្ទៃទួរគីលោក Suleyman Soylu បាននិយាយថា មនុស្ស៣នាក់បានស្លាប់និងជាង២០០នាក់រងរបួស ។ អគារជាច្រើនបានបាក់សង្កត់មនុស្សមួយចំនួន ខណៈដែលរាប់សិបនាក់រងរបួសក្នុងប្រទេសស៊ីរីដែលនៅជិតខាង។
គ្រោះរញ្ជួយដីនេះស្ថិតនៅកណ្តាលទីក្រុង Defne ក្នុងខេត្ត Hatay របស់ប្រទេសទួរគី ដែលជាតំបន់រងគ្រោះខ្លាំងបំផុតមួយនៅក្នុងការរញ្ជួយដីកម្រិត ៧.៨ រ៉ិចទ័រ ដែលបានវាយប្រហារកាលពីថ្ងៃទី៦ ខែកុម្ភៈ។ ការរញ្ជួយក៏មាននៅស៊ីរី ហ្ស៊កដានី ស៊ីប អុីស្រាអែល និងនៅឆ្ងាយដូចអេហ្ស៊ីបក៏មានរំញ័រផងដែរ។ បន្ទាប់មក ការរញ្ជួយដីលើកទីពីរកម្រិត 5.8រុិចទ័របានកើតឡើង។
ភ្លាមៗបន្ទាប់ពីការរញ្ជួយដីពីរ
លើកជាប់ៗគ្នា ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសទួរគី (AFAD) បានប្រកាសថា កងកម្លាំងពាក់ព័ន្ធត្រូវបានដាក់ឱ្យប្រុងប្រយ័ត្ន។ អនុប្រធានាធិបតី
ទួរគីលោក Fuat Oktay ក៏បានព្រមានប្រជាជនឱ្យនៅឱ្យឆ្ងាយពីអគារដែលខូច។ ទោះជាយ៉ាងណាក៏ដោយ AFAD មិនបានចេញការព្រមានអំពីរលកយក្សស៊ូណាមិទេ៕ ដោយធីរីណា
រូបថត : baotintuc.vn