ខេត្តព្រះសីហនុ៖ ដោយមានការចង្អុលបង្ហាញ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃអង្គារ ២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារចរាចរណ៍ផ្លូវគោកចុះផ្លូវជាតិលេខ៤ រឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ណែនាំផ្សព្វផ្សាយអប់រំ តម្រង់ទិសឱ្យប្រជាពលរដ្ឋ អ្នកបើកបរ។
ជាក់ស្ដែងចំពោះការអនុវត្តច្បាប់ចរាចរណ៍នេះ គឺចង់តម្រង់ទិសឱ្យប្រជាពលរដ្ឋ អ្នកបើកបរ និងអ្នករួមដំណើរលេីម៉ូតូ ឱ្យពាក់មួកសុវត្ថិភាព និងការមិនបេីកបរបញ្ច្រាស់ទិសចរាចរណ៍ ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ ដេីម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍កេីតឡេីងជាយថាហេតុ នៅផ្លូវជាតិលេខ៤ គោលដៅរង្វង់មូលសីហរាជមុខ៣ ស្ថិតនៅភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។
សូមជម្រាបជូនថា កាលពីពេលថ្មីៗនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាឱ្យ លោកឧត្តមសេនីយ៍ត្រី ស៊ីធឿន តុលា ស្នងការរងផែនការងារចរាចរណ៍ផ្លូវគោក និងសណ្តាប់ធ្នាប់ ឱ្យកោះហៅ លោកអនុសេនីយ៍ឯក អោម ស៊ីថន មន្រ្តីនៃការិយាល័យចរាចរណ៍ផ្លូវគោក ឱ្យចូលមកទទួលការផាកពិន័យ នៅការិយាល័យចរាចរណ៍ផ្លូវគោក ក្នុងករណីជិះបញ្រ្ចាស់ទិសចរាចរណ៍នៅគោលដៅរង្វង់មូលសីហរាជមុខបី និងត្រូវទទួលវិន័យ០០៦ របស់អង្គភាព និងធ្វើការអប់រំណែនាំ បន្ថែមទៀត។ ដូច្នេះទាំងនេះហេីយដែលចង់បញ្ជាក់ថា គ្រប់បុគ្គលមិនថា ជាកងកម្លាំង មន្រ្តីរាជការ ប្រជាពលរដ្ឋត្រូវតែចូលរួមអនុវត្តច្បាប់ចរាចរណ៍ទាំងអស់គ្នា៕ ដោយ៖ស តារា