រួមគ្នាគោរពច្បាប់ចរាចរណ៍​ ដេីម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​កេីតឡេីង​ជាយថាហេតុ​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដោយមានការចង្អុលបង្ហាញ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃអង្គារ ២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុម​ការងារ​ចរាចរណ៍​ផ្លូវ​គោក​ចុះ​ផ្លូវ​ជាតិ​លេខ​៤​ ​រឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​​ ណែនាំផ្សព្វផ្សាយ​អប់រំ​ តម្រង់ទិសឱ្យប្រជាពលរដ្ឋ​ ​អ្នក​បើក​បរ។

ជាក់ស្ដែង​ចំពោះ​ការអនុវត្ត​ច្បាប់ចរាចរណ៍​នេះ​ គឺចង់តម្រង់ទិសឱ្យប្រជាពលរដ្ឋ​ ​អ្នក​បើក​បរ​ និងអ្នករួមដំណើរលេី​ម៉ូតូ​ ឱ្យពាក់មួកសុវត្ថិភាព​ និងការមិនបេីកបរ​បញ្ច្រាស់ទិស​ចរាចរណ៍​​ ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍​ ដេីម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​កេីតឡេីង​ជាយថាហេតុ​ នៅផ្លូវជាតិលេខ៤ គោលដៅ​រង្វង់មូល​សីហរាជមុខ៣​ ស្ថិតនៅភូមិ​៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។

...

សូមជម្រាបជូនថា​ កាលពីពេលថ្មីៗនេះ​ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាឱ្យ លោកឧត្តមសេនីយ៍ត្រី ស៊ីធឿន តុលា ស្នងការរងផែនការងារចរាចរណ៍ផ្លូវគោក និងសណ្តាប់ធ្នាប់ ឱ្យកោះហៅ លោកអនុសេនីយ៍ឯក​ អោម​ ស៊ីថន​ មន្រ្តីនៃការិយាល័យចរាចរណ៍ផ្លូវគោក ឱ្យចូលមកទទួលការផាកពិន័យ​ នៅការិយាល័យច​រាចរណ៍ផ្លូវគោក​ ក្នុងករណីជិះបញ្រ្ចាស់ទិសចរាចរណ៍នៅគោលដៅរង្វង់មូលសីហរាជមុខបី​ និងត្រូវទទួលវិន័យ០០៦​ របស់អង្គភាព និងធ្វើការអប់រំណែនាំ បន្ថែមទៀត។ ដូច្នេះ​ទាំងនេះហេីយ​ដែលចង់បញ្ជាក់ថា​ គ្រប់បុគ្គលមិនថា​ ជាកងកម្លាំង​ មន្រ្តី​រាជការ​ ប្រជាពលរដ្ឋ​ត្រូវ​តែចូលរួម​អនុវត្ត​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​៕ ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print