ក្រសួង​បរិស្ថាន​៖​ ទំនប់បឹងវារីអគ្គិសនីគីរីរម្យ១​ ក្រៅពីទេសភាពស្រស់ស្អាត យើងក៏អាចស្ទួចត្រីកម្សាន្ត​ និងផ្តល់អារម្មណ៌ដ៏ស្ងប់ស្ងាត់ចំពោះការបោះតង់បែបផ្សងព្រេង

ចែករំលែក៖

 

ខេត្ត​ព្រះសីហនុ​៖​ ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​បានឱ្យដឹងថា​ ទំនប់បឹងវារីអគ្គិសនីគីរីរម្យ១​ ក្រៅពីទេសភាពស្រស់ស្អាត យើងក៏អាចស្ទួចត្រីកម្សាន្ត​ និងផ្តល់អារម្មណ៌ដ៏ស្ងប់ស្ងាត់ចំពោះការបោះតង់បែបផ្សងព្រេង។

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ ទំនប់បឹងវារីអគ្គិសនីគីរីរម្យ១​ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកកំពង់សីលា ខេត្តព្រះសីហនុ។​ ចំពោះបឹងគីរីរម្យ១​ វាពិតជាផ្តល់អារម្មណ៌ដ៏ស្ងប់ស្ងាត់ចំពោះការបោះតង់បែបផ្សងព្រេង ដែលស្ទើរតែគ្មានមនុស្សទៅនៅពេលខ្លះ!

...

ក្រសួង​បរិស្ថាន​ បានបញ្ជាក់បន្ថែមទៀតថា​ ទីនេះ ក្រៅពី ទេសភាពស្រស់ស្អាត យើងក៏អាចស្ទួចត្រីកម្សាន្តបែបសន្ទួចប្រពៃណីបានផងដែរ! ចំពោះខ្យល់ អាកាសធាតុវិញ គឺត្រជាក់បែបស្រួលខ្លួនដែលទទួលយកចំហាយទឹកពីមាត់បឹង ពេលយប់យើងអាចចម្អិនម្ហូបញាំ ជជែកលេងបែបកម្សាន្ត ពីនេះពីនោះ និងដេកមើល ផ្កាយរះពេញមេឃឃើញ ច្បាស់ៗតែម្តង!៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print