អ៊ុយក្រែននិយាយអំពីសំណើសន្តិភាពរបស់ចិន

ចែករំលែក៖

ទីក្រុងគៀវបាននិយាយថា ខ្លួននឹងសិក្សាផែនការសន្តិភាពដែលចិនស្នើឡើង ហើយបានបញ្ជាក់ពីអាទិភាពរបស់ខ្លួនសម្រាប់ “រូបមន្តសន្តិភាព” ដែលដាក់ចេញដោយប្រធានាធិបតី Volodymyr Zelensky។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយមន្ត្រីអង្គការណាតូ និងសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សុិក ថ្ងៃទី២១ ខែកុម្ភៈដោយអ៊ុយក្រែនបាននិយាយថា ខ្លួនបានចាប់យកតែចំណុចសំខាន់នៃ “ផែនការសន្តិភាព” ដែលស្នើឡើងដោយចិន។ លោក Dmytro Kuleba បាននិយាយទៀតថា ប្រធានការិយាល័យគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការបរទេសចិន លោក Wang Yi បានចែករំលែកជាមួយគាត់អំពីបញ្ហាសំខាន់ៗមួយចំនួន។ ខ្លឹមសារនៃផែនការសន្តិភាពសម្រាប់រុស្ស៊ី-អ៊ុយក្រែន ស្នើឡើងដោយទីក្រុងប៉េកាំង។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៉ី បានប្រាប់មន្ត្រីការទូតកំពូលចិន លោក វ៉ាង យី ថា ទីក្រុងប៉េកាំងគឺជាអាទិភាពកំពូលសម្រាប់គោលនយោបាយការបរទេសរុស្ស៉ី ហើយថាប្រទេសទាំង២ត្រូវតែរួមដៃគ្នាប្រឆាំងជាមួយលោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិក។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RIA Novosti បានឱ្យដឹងទៀតថានៅក្នុងជំនួបនៅឯទីក្រុងមូស្គូ កាលពីថ្ងៃអង្គារ ទី២១ ខែកុម្ភៈ លោក នីកូឡៃ ផាទ្រូសេវ (Nikolai Patrushev) ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធម្នាក់របស់លោក ពូទីន ក៏បានប្រាប់លោក វ៉ាង យី ផងដែរថា ទីក្រុងមូស្គូគាំទ្រគោលជំហររបស់ចិនលើសំណុំរឿងតៃវ៉ាន់ ហុងកុង និងតំបន់ស៊ីនជាំង។ លោក ផាទ្រូសេវ បានគូសបញ្ជាក់បន្ថែមដូច្នេះថា «នៅក្នុងបរិបទនៃការធ្វើយុទ្ធនាការរបស់លោកខាងលិច ដែលចង់គ្រប់គ្រងរុស្ស៉ីនិងចិន កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងការផ្សារភ្ជាប់គ្នារវាងរុស្ស៉ីនឹងចិន នៅលើឆាកអន្តរជាតិគឺជារឿងសំខាន់បំផុត ហើយខ្ញុំអាចបញ្ជាក់បានពីជំហរគាំទ្ររបស់យើងចំពោះទីក្រុងប៉េកាំងលើបញ្ហាតៃវ៉ាន់ ស៊ីនជាំង ទីបេ និងហុងកុង»៕ ដោយធីរីណា

...

រូប​ថត​ : AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print