ភ្នំពេញ : ក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានបញ្ជាក់អោយដឹងថា, បណ្ណបើកបរនៅកម្ពុជាមានចំនួន៥ ប្រភេទគឺ៖
១. បណ្ណបើកបរប្រភេទ “ក” ៖
– ទោចក្រយានយន្តដែលមានថាមពលអគ្គិសនីលើសពី១១គីឡូវ៉ាត់
– ទោចក្រយាន្តយន្តដែលមានទំហំស៊ីឡាំងលើសពី ១២៥ សង់ទីម៉ែត្រគូប
– ទោចក្រយាន្តយន្តសណ្ដោងរ៉ឺម៉ក និង ត្រីចក្រយានយន្ត
២. បណ្ណបើកបរប្រភេទ “ខ” ៖
– រថយន្តដឹកទំនិញដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ៣,៥ តោន
– អាចសមណ្ដោងរ៉ុម៉កដែលមានទម្ងន់សរុបអតិបរមាមិន លើសពី ០,៧៥តោន
– រថយន្តដឹកអ្នកដំណើរមិនលើសពី ៩ នាក់ ដោយគិតទាំងអ្នកបើកបរ
៣. បណ្ណបើកបរប្រភេទ “គ” ៖
– រថយន្តដឹកទំនិញដែលមានទម្ងន់សរុបអតិបរមាលើសពី ៣,៥ តោន និងអាចសណ្ដោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥ តោន
៤. បណ្ណបើកបរប្រភេទ “ឃ” ៖
– ឃ១ : រថយន្តដឹកអ្នកដំណើរចាប់ពី ១០នាក់ ដល់២០នាក់ ដោយគិតទាំងអ្នកបើកបរ និងអាចសណ្ដោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥ តោន
-ឃ២ : រថយន្តដឹកអ្នកដំណើរលើសពី ២០នាក់ ដោយគិតទាំងអ្នកបើកបរ និងអាចសណ្ដោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥ តោន
៥. បណ្ណបើកបរប្រភេទ “ង” ត្រូវបែងចែកជាបីប្រភេទគឺ៖
– ង(ខ) : រថយន្តប្រភេទ “ខ” មានសណ្ដោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាលើសពី ០,៧៥ តោន
– ង(គ) : រថយន្តប្រភេទ “គ” មានសណ្ដោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាលើសពី 0,៧៥ តោន
– ង(ឃ) : រថយន្តប្រភេទ “ឃ” មានសណ្ដោងរ៉ឺម៉កដេលមានទម្ងន់សរុបអតិបរមាលើសពី ០,៧៥ តោន
::: ព័ត៌មានលម្អិតសូមទំនាក់ទំនងទូរសព្ទលេខ (HOTLINE)៖ 1275 ៕
ដោយ : សហការី