រថយន្តស៊េរីទំនើប Ford Raptor ពាក់ស្លាកលេខកម្ពុជា W-S-6868 បុកទ្រូងផ្លូវហេីយបើករត់គេច​ ត្រូវសមត្ថកិច្ចឃាត់ជាប់ដដែល

ចែករំលែក៖

ភ្នំពេញ​ ៖​ មានរថយន្តស៊េរីទំនើបម៉ាក​ Ford Raptor មួយគ្រឿង​ បានបេីកបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់២កង់ រួចព្យាយាមបើករត់ តែត្រូវសមត្ថកិច្ចឃាត់ជាប់​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ១ និង ៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រលេខ៩ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
​   តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា​ មុនកេីតហេតុ​រថយន្តបង្កស៊េរីទំនេីបម៉ាក​ Ford Raptor ពាក់ផ្លាកលេខកម្ពុជា W-S-6868 បានបេីកបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ចំនួន០២កង់​នៅចំណុចគីឡូម៉ែត្រលេខ៩ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ​ ។ ភ្លាមៗ​រថយន្តបង្កបាន
បេីករត់គេចរហូតមកដល់ផ្លូវលេខ៥៩៨​ក៏មានប្រជាពលរដ្ឋ​ល្អ និងសមត្ថកិច្ចដេញឃាត់ជាប់​ ។
​     ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វេីការវាស់វែងនិងស្ទូចរថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយតាមច្បាប់៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print