រកឃើញជំងឺផ្តាសាយបក្សីបណ្ដាលឱ្យស្លាប់ក្មេងស្រីម្នាក់នៅខេត្តព្រៃវែង, មន្ត្រីក្រសួងសុខាភិបាលអំពាវនាវប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន

ចែករំលែក៖

ខេត្តព្រៃវែង៖ មានករណីជំងឺផ្តាសាយបក្សី​ H5N1 បានកើតទៅលេីកុមារីម្នាក់ អាយុ​ ១១ឆ្នាំ​ រស់នៅភូមិ​រលាំង​ ឃុំ​រំលេច ស្រុក​ស៊ីធរកណ្តាល​ ខេត្តព្រៃវែង​ បណ្តាលឱ្យកុមារីរូបនេះស្លាប់បាត់បង់ជីវិត។ នេះបើតាមការបញ្ជាក់របស់នាយកដ្ឋានប្រយុទ្ធជំងឺឆ្លងនៃក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ប្រភពដដែលបានបញ្ជាក់ថា កុមារី​រូបនេះបានចាប់ផ្តេីមឈឺ កាលពីថ្ងៃទី១៦​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ ដោយមានរោគសញ្ញាគ្រុនក្តៅ​ ៣៩អង្សាសេ​ ព្រមទាំងមានក្អក​ ឈឺក​។ ក្រោយការព្យាបាលនៅមូលដ្ឋានមិនបានធូរស្រាល​ ដោយកុមារីចាប់ផ្តេីមហត់ក៏បញ្ជូនព្យាបាលនៅមន្ទីរពេទ្យកុមារជាតិនៅភ្នំពេញ​។

នៅថ្ងៃទី២១​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ ក្រុមគ្រូពេទ្យព្យាបាលបានយកវត្ថុសំណាកផ្ញេីមកវិទ្យាស្ថានជាតិសុខភាពសាធារណៈ ទើបទទួលលទ្ធផល​ ថ្ងៃទី​២២​ ខែកុម្ភ:​ ឆ្នាំ២០២៣​ ដោយបញ្ជាក់ថាមានវិជ្ជមាន​ មេរោគផ្តាសាយបក្សី​ H5N1 ចំណែកកុមារីបានបាត់បង់ជីវិតហេីយ​ និងបានធ្វេីពិធីបុណ្យសពតាមប្រពៃណីនៅក្នុងភូមិ-ឃុំ ខាងលេី​។

...

សូមប្រជាពលរដ្ឋគ្រប់រូបសូមកុំប៉ះពាល់សត្វឈឺឬងាប់​ ទាំងសត្វបក្សីស្រុក និងបក្សីព្រៃ​ ហើយអ្នកសង្ស័យសូមពិគ្រោះជំងឺជាមួយគ្រូពេទ្យ​ ឬឬរាយការណ៍ទៅលេខ១១៥​៕ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print