សម្ដេចតេជោ ផ្ដល់ថវិកា២លានរៀលដល់គ្រួសារសពកុមារីដែលបានស្លាប់ដោយសារ វីរុសផ្ដាសាយបក្សី (H5N1)

ចែករំលែក៖

ខេត្តព្រៃវែង៖ លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បាននាំយកថវិកា សម្ដេចតេជោ ហ៊ុន សែន ២លានរៀល ទៅប្រគល់ជូនក្រុមគ្រួសារសព កុមារីម្នាក់អាយុ ១១ឆ្នាំ ដែលបានស្លាប់ដោយវីរុសផ្ដាសាយបក្សី (H5N1) នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។

លោកស្រីវេជ្ជបណ្ឌិតបញ្ជាក់ថា រហូតមកដល់ពេល នេះមិនទាន់មានអ្នកជិតខាងណាម្នាក់មានរោគសញ្ញា នៃការឆ្លងជំងឺផ្ដាសាយបក្សីនេះទេ ហើយក្រុមការងារក្រសួង សុខាភិបាល បាននិងកំពុងសហការជាមួយអាជ្ញាធរមូលដ្ឋានចុះអប់រំបន្ថែមដល់ប្រជាពលរដ្ឋព្រម ទាំងបិទសារអប់រំផ្ដាសាយបក្សី ក្នុងភូមិ-ឃុំខាងលើផងដែរ។

គួរបញ្ជាក់ថា មានករណីជំងឺផ្តាសាយបក្សី​ H5N1 បានកើតទៅលេីកុមារីម្នាក់ អាយុ​ ១១ឆ្នាំ​ រស់នៅភូមិ​រលាំង​ ឃុំ​រំលេច ស្រុក​ស៊ីធរកណ្តាល​ ខេត្តព្រៃវែង​ បណ្តាលឱ្យកុមារីរូបនេះស្លាប់បាត់បង់ជីវិត។ នេះបើតាមការបញ្ជាក់របស់នាយកដ្ឋានប្រយុទ្ធជំងឺឆ្លងនៃក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ប្រភពដដែលបានបញ្ជាក់ថា កុមារី​រូបនេះបានចាប់ផ្តេីមឈឺ កាលពីថ្ងៃទី១៦​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ ដោយមានរោគសញ្ញាគ្រុនក្តៅ​ ៣៩អង្សាសេ​ ព្រមទាំងមានក្អក​ ឈឺក​។ ក្រោយការព្យាបាលនៅមូលដ្ឋានមិនបានធូរស្រាល​ ដោយកុមារីចាប់ផ្តេីមហត់ក៏បញ្ជូនព្យាបាលនៅមន្ទីរពេទ្យកុមារជាតិនៅភ្នំពេញ​។

នៅថ្ងៃទី២១​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ ក្រុមគ្រូពេទ្យព្យាបាលបានយកវត្ថុសំណាកផ្ញេីមកវិទ្យាស្ថានជាតិសុខភាពសាធារណៈ ទើបទទួលលទ្ធផល​ ថ្ងៃទី​២២​ ខែកុម្ភ:​ ឆ្នាំ២០២៣​ ដោយបញ្ជាក់ថាមានវិជ្ជមាន​ មេរោគផ្តាសាយបក្សី​ H5N1 ចំណែកកុមារីបានបាត់បង់ជីវិតហេីយ​ និងបានធ្វេីពិធីបុណ្យសពតាមប្រពៃណីនៅក្នុងភូមិ-ឃុំ ខាងលេី​។

...

សូមប្រជាពលរដ្ឋគ្រប់រូបសូមកុំប៉ះពាល់សត្វឈឺឬងាប់​ ទាំងសត្វបក្សីស្រុក និងបក្សីព្រៃ​ ហើយអ្នកសង្ស័យសូមពិគ្រោះជំងឺជាមួយគ្រូពេទ្យ​ ឬឬរាយការណ៍ទៅលេខ១១៥​៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print