រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជានឹងបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦នៅថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ : អគ្គលេខាធិការដ្ឋានរដ្ឋសភា បានចេញសេចក្តីជូនដំណឹង នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បញ្ជាក់ថា, រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
នឹងបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦
នៅថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ។
អគ្គលេខាធិការដ្ឋានរដ្ឋសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នៅថ្ងៃ អង្គារ ៩កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៣ វេលាម៉ោង ៨:០០ ព្រឹក រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី ៦ ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា តាមរបៀបវារៈ ដូចតទៅ ៖

១-ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ លោក ទី ថានី ជាតំណាងរាស្ត មណ្ឌលខេត្តពោធិ៍សាត់ ជំនួស លោក ខូយ សុខា ដែលបានទទួលមរណភាព ។

២-ការបោះឆ្នោតជ្រើសតាំង លោក យិន ប៊ុនណាង ជាសមាជិកគណៈកម្មការ ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print