ព័ត៌មានថ្មី ថ្ងៃទី ២៨ កក្កដា ឆ្នាំ ២០១៥ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងលោក ហុក ពួលឹម ប្រធានការិយាល័យច្បាប់ និងសិទ្ធិមនុស្សប្រចាំនៅសាលារាជធានីភ្នំពេញ បានអញ្ជើញចុះទៅចែកប័ណ្ណកម្មសិទ្ធិជូនលោកស្រី ង៉ែត ឃុន និងលោកស្រី គឹម វណ្ណី ជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់បឹងកក់ដែលសាលារាជធានីភ្នំពេញផ្តល់ជូនតាមគោលនយោបាយអភិវឌន្ឍន៍នៅនឹងកន្លែង ។ នេះគឺជាសកម្មភាពមួយយ៉ាងល្អនៅពេលដែលបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ធ្វើការតវ៉ា បានទទួលសិទ្ធិពេញលេញក្នុងការរស់នៅនិងអាស្រ័យផលជាក់ស្តែងលើកម្មសិទ្ធិស្របរបស់ខ្លួន ។ ចែករំលែក៖ ... ចែករំលែក៖