ត្រៀមបញ្ជូនខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​ ២នាក់​ ទៅតុលាការ​ខេត្ត​បាត់ដំបង​ ក្រោយឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​លេងល្បែង​ស៉ី​សង

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ មនុស្ស​ប្រុស​ស្រី​ចំនួន​ ២នាក់​ ​ពាក់ព័ន្ធ​ករណី​លេងល្បែង​ស៉ី​សងខុសច្បាប់​ ត្រូវ​បានសមត្ថកិច្ចជំនាញ​ក្រុង​បាត់ដំបង​ ចុះស្រាវជ្រាវ​បង្រ្កាប​និង​ឃាត់ខ្លួន​យកមកសាកសួរ​ រហូត​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៣។

ប្រភពដដែលបន្តថា​ លោកវរសេនីយ៍ឯក ពេជ្រ​ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ (ណែតអនឡាញខុសច្បាប់)​ ០១លេីក​ កាលពីល្ងាចថ្ងៃទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ ត្រង់ចំណុចភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង​ ដោយមានការសម្របសម្រួលនិតីវិធីពីលោក ទុត វីនីត ជាព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តបាត់ដំបង​។

ក្នុងកិច្ចប្រតិបត្តិការនេះ​ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ០២នាក់ ១.ឈ្មោះ កុច កែវដារ៉េត ភេទស្រី អាយុ៣៦ឆ្នាំ មានទីលំនៅកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និង២.ឈ្មោះ យី ម៉ាប់ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ វត្ថុតាងដកហូតរួមមាន៖
-ទូរស័ព្ទចំនួន ០២គ្រឿង ។
-លុយខ្មែរចំនួន ១៧១,០០០រៀល ។
-លុយដុល្លារ ៥០ដុល្លារ ។
-លុយបាត ២០០បាត ។
-សៀវភៅសំរាប់កត់បញ្ជីល្បែងចំនួន ០៥ក្បាល ។

...

បច្ចុប្បន្ន​ ជនប្រព្រឹត្តិល្បែងស៊ីសងខុសច្បាប់ទាំង០២នាក់ខាងលើត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕ដោយ​៖អារុណ​រះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print