សម្តេចតេជោ ហ៊ុន សែន រំលឹកពីប្រវត្តិបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខណៈសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ជាប្រធានរដ្ឋសភា រីឯសម្តេចតេជោ ជានាយករដ្ឋមន្ត្រី

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា សម្តេច បានផ្តួចផ្តើមបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកាលនោះ សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ជាប្រធានរដ្ឋសភា រីឯសម្តេចតេជោ ជានាយករដ្ឋមន្ត្រី។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងបែបនេះ នៅព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វារ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ការបង្កើតក្រសួងការងារ នៅពេលនោះ គឺមិនងាយស្រួលប៉ុន្មាននោះទេ ដូចជាការបង្កើតក្រសួងកសិកម្មដែលមិនអាចរីកលូតលាស់ទេ ដោយមានភាពប្រទាក់ក្រឡាគ្នាពាក់ព័ន្ធជាមួយនឹងក្រសួងធនធានទឹក ទើបឆ្នាំ១៩៩៨ បង្កើតក្រសួងធនធានទឹកឡើង ជាមួយនឹងការបង្កើតក្រសួងដែនដីនគរូបនីយ៍កម្ម បើទុកក្រសួងនេះ ឱ្យស្ថិតនៅក្រោមក្រសួងណាមួយគឺទៅមិនរួច ក្រោយមកបានបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះមួយទៀត។

សម្តេចតេជោ ថ្លែងបន្ថែមថា ការបណ្តុះបណ្តាលខ្វះទីផ្សារការងារ គឺមិនទទួលជោគជ័យ ក្រោយមកប្រទេសកម្ពុជាមានសុខសន្តិភាព បានកើនទីផ្សារការងារបន្តិចម្តងៗ ។ ទើបឥឡូវនេះ ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ នេះបានរីកធំធាត់ រហូតដល់ថ្ងៃនេះសិស្សនិស្សិតទទួលបានសញ្ញាបត្ររាប់ពាន់នាក់ នេះបង្ហាញឱ្យឃើញពីតម្រូវការបច្ចេកទេសកាន់តែធំ និងទាក់ទាញអ្នកវិនិយោគបានកាន់តែច្រើន ហើយការការវិនិយោគទាំងនោះ ត្រូវការធនធានធានមនុស្សជាច្រើនប្រកបដោយវិជ្ជាជីវៈមានជំនាញផងដែរ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពីអតីតកាលមក កម្ពុជាមានការបែកដាក់ច្រើនណាស់ ធ្វើឱ្យប្រទេសជាតិធ្លាក់ចូលទៅក្នុងជ្រោះ នៃគ្រោះមហន្តរាយ និងបង្កការលំបាកដល់ប្រជាពលរដ្ឋគ្រប់បែបយ៉ាង ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print