ប្រជាពលរដ្ឋចូលរួមដោយស្ម័គ្រចិត្តទទួលយកគោលការណ៍ដោះស្រាយ ដីឡូត៍ទំហំ ៥ម៉ែត្រ x ២០ម៉ែត្រ ពីធនាគារ កាណាឌីយ៉ា

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បន្ទាប់ពីក្រុមការងាររដ្ឋបាលខេត្ត បានចុះដល់ទីតាំង ដោយបានធ្វើការពន្យល់ណែនាំអំពីទិដ្ឋភាពច្បាប់ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅលើដីកម្មសិទ្ឋស្របច្បាប់របស់ ធនាគារកាណាឌីយ៉ា មានទីតាំងស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រួចមក។ នេះបើយោងតាមអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២៣នេះ។ក្នុងរបាយការណ៍ដដែលបានឲ្យដឹងទៀតថាកាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បងប្អូនមួយចំនួនធំ ដែលបានចាញ់បោកការញុះញង់របស់មេខ្យល់ ឱ្យចូលទៅទន្ទ្រានដីកម្មសិទ្ឋិស្របច្បាប់របស់ធនាគារកាណាឌីយ៉ា មានទីតាំងស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុនាពេលកន្លងមក បានចូលរួមដោយស្ម័គ្រចិត្តទទួលយកគោលការណ៍ដោះស្រាយ ដីឡូត៍ទំហំ ៥ម៉ែត្រ x ២០ម៉ែត្រ ពីធនាគារ កាណាឌីយ៉ា ក្រោមការសម្របសម្រួលរបស់ក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកំពុងរស់នៅលើទីតាំងដីខាងលើ ដែលមិនទាន់បានមកបំពេញឯកសារជាមួយក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ សូមរួសរាន់មកធ្វើឯកសារ ដោយភ្ជាប់មកជាមួយឯកសារកាន់កាប់ច្បាប់ដើម មកជួបជាមួយក្រុមការងាររដ្ឋបាលខេត្ត ដែលមានរយៈពេល ០៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ជាកំហិត៕ ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print