លោកគង់ សោភ័ណ្ឌ៖ ឯកសារប្លង់ដីធ្វើមិនចេះត្រូវនៅពេលដែលប្រជាពលរដ្ឋគ្មានលុយឱ្យ

ចែករំលែក៖

ខេត្តកណ្តាល៖ នេះជាការលើកឡើងពីលោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលកាលព្រឹកថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល នៅសាលប្រជុំសាលាខេត្ត។
លោកគង់ សោភ័ណ្ឌ បានស្តីបន្ទោសដល់មន្ត្រីជំនាញសុរិយោដីនិងមន្ត្រីពន្ធដារ យ៉ាងដូច្នេះថា “អស់លោកកុំលេងក្បាច់ដាក់ប្រជាជនច្រើនពេក, ពលរដ្ឋគ្មានលុយអោយ ឯកសារមិនចេះគ្រប់និងមិនចេះត្រូវ តែបើពលរដ្ឋមានលុយអោយមិនចេះខុស!”។
អភិបាលខេត្តកណ្តាលបានបញ្ជាក់ថាអស់លោកល្មមឈប់ប្រើក្បាច់នេះទៀតចាប់ពីពេលនេះទៅ ហើយត្រូវខិតខំចុះយុទ្ធនាការធ្វើប្លង់ដីជាលក្ខណៈប្រព័ន្ធអោយឆាប់ហើយជូនប្រជាពលរដ្ធទូទាំងខេត្តកណ្តាល។ នៅពេលធ្វើរួចលោកអភិបាលស្រុក/ក្រុងត្រូវតែយកទៅចែកជូនប្រជាពលរដ្ឋតាមខ្នងផ្ទះរបស់ពួកគាត់៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print