ភ្នំពេញ៖ ជនសង្ស័យចំនួន២៧នាក់ ក្នុងនោះមានជនជាតិខ្មែរម្នាក់ និងជនជាតិចិន២៦នាក់ មានស្រី៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីវេលាម៉ោង១១ និង២០នាទីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្ទះវីឡាលេខo៤ ផ្លូវ១៩៩២ ក្រុម៧ ភូមិ-សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ឃុង សំបូរ អគ្គនាយករងនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ និងលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីមុននិងកន្លះម៉ោងកម្លាំងបានទៅព័ទ្ធចាប់ជនជាតិចិននៅខណ្ឌចំការមន ទើបឈានដល់មកបង្ក្រាបនៅខណ្ឌសែនសុខបន្ត ដោយក្រុមជនសង្ស័យអាចពាក់ព័ន្ធទៅនឹងបទល្មើសគំហែងយកតាមInternet ទៅលើជនជាតិចិន ដោយយកទឹកដីកម្ពុជាធ្វើជាទីតាំងលាក់ខ្លួន។ ប៉ុន្តែតាមរយៈការស៊ើបអង្កេតតាមដានទើបឈានដល់កម្លាំងសមត្ថកិច្ចអគ្គនាយកដ្ឋានអន្តោប្រវេសន៍បង្ក្រាបចាប់បានចំនួន២៨នាក់ ដើម្បីយកមកទៅធ្វើការសាកសួរតាមនីតិវិធី អាចមិនត្រូវបញ្ជូនទៅកាន់សាលាដំបូង រឺក៏បណ្តេញចេញពីកម្ពុជា៕
ដោយ៖ តុង សីហា