រញ្ជួយដីនៅទួរគី និងស៊ីរី ចំនួនអ្នកស្លាប់នៅតែបន្តកើនឡើងខ្ពស់

ចែករំលែក៖

តាមការលើកឡើងរបស់ក្រសួងគ្រប់គ្រងគ្រោះមន្តរាយ និងស្ថានភាពអាសន្ន (AFAD) របស់ប្រទេសតួកគី បានឲ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី ១ខែមីនា ចំនួនអ្នកស្លាប់ដោយការរញ្ជួយដី ក្នុងប្រទេសទួរគី កើនឡើងដល់ទៅ ជិត៤៦ពាន់នាក់ ធ្វើឲ្យចំនួនអ្នកស្លាប់សរុបក្នុងប្រទេសទាំងពីរដោយការរញ្ជួយដីនេះ បានកើនឡើងដល់ទៅជាង ៥១ពាន់នាក់។

នៅពេលនេះ ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus នៅថ្ងៃអង្គារសប្តាហ៍នេះ បានសន្យាថានឹងជួយដល់ទីក្រុងអង់ការ៉ា ដើម្បីឆ្លើយតបទៅនឹងគ្រោះរញ្ជួយដីដ៏សាហាវ ដែលបានឆក់យកអាយុជីវិតមនុស្សលើស ៥០,០០០នាក់។
ការរញ្ជួយដីដ៏សាហាវ ដែលបានវាយប្រហារភាគអាគ្នេយ៍នៃប្រទេសទួរគី និងប្រទេសស៉ីរី ក្នុងរយៈពេល៣សប្តាហ៍មកនេះ ធ្វើឲ្យប្រជាជនក្នុងប្រទេសតួកគីជាង ១០៨,០០០នាក់រងរបួស ដោយបន្សល់ទុកមនុស្សរាប់លាននាក់ ឲ្យរស់នៅក្នុងតង់ ឬស្វែងរកការផ្លាស់ទីលំនៅទៅកាន់ទីក្រុងផ្សេងទៀត។ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្ន (AFAD) បានឲ្យដឹងថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ គ្រោះរញ្ជួយដីថ្មីមួយទៀតកម្រិត ៥.៦រ៉ិចទ័រ បានវាយប្រហារប្រទេសទួរគី ដោយសម្លាប់មនុស្ស ២នាក់ និងរបួស ១៤០នាក់ ខណៈមនុស្ស ៣២នាក់ត្រូវបានជួយសង្គ្រោះពីគំនរបាក់បែក។
ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីសុខាភិបាលទួរគី លោក ហ្វារ៉េទីន ខូកា (Fahrettin Koca) នៅទីក្រុងអង់ការ៉ា ដែលជាទីក្រុងដែលរងផលប៉ះពាល់ខ្លាំងជាងគេនោះ លោក តេដ្រូស បានគូសបញ្ជាក់ថា «ហេតុការណ៍ទាំងនេះគឺដូចជាការឆ្លងមេរោគផ្លូវដង្ហើម ការឆ្លងមេរោគក្នុងពោះវៀនដែរ ជាពិសេសបញ្ហាសុខភាពផ្លូវចិត្ត។ ដោយសារតែមនុស្សជាច្រើនមានរបួស និងត្រូវការសេវាស្តារនីតិសម្បទា។ ពីខាងអង្គការសុខភាពពិភពលោក យើងនឹងគាំទ្រតាមមធ្យោបាយដែលអាចធ្វើទៅបាន ដោយផ្អែកលើបញ្ហាដែលបានសង្កេត ឬចងក្រងជាឯកសារ និងផ្អែកលើតម្រូវការអាទិភាពរបស់ក្រសួងសុខាភិបាលទួរគី»៕

...

រូបថត​ : TTXVN-VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print