Update : រថយន្តព្រុសបែកកង់រេចង្កូតបុកមន្ត្រីយោធា២នាក់ស្លាប់និងសិស្សសាលាផ្សេងទៀតរងរបួស

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈរថយន្តព្រុស មួយគ្រឿងបើកបរក្នុងល្បឿនលឿន បានផ្ទុះកង់ រ៉េចង្កូត ទៅបុករះម៉ូតូ០២គ្រឿង បណ្ដាលឲ្យយោធា ពីរនាក់ស្លាប់ រីឯសិស្សសាលាពីរនាក់ទៀត រងរបួសធ្ងន់តាមបណ្ដោយផ្លូវជាតិលេខ៥ ថ្ងៃទី០១ ខែមិនាឆ្នាំ២០២៣ភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។សមត្ថកិច្ចបានបន្តថាៈករណី គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង រវាងរថយន្តព្រុស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ -2AG-5701បើកបរក្នុងល្បឿនលឿនបានផ្ទុះកង់វាយចង្កូតទៅបុកជាមួយម៉ូតូ ពីគ្រឿង បុរសពីរនាក់ជាយោធា បើកបរម៉ូតូម៉ាកវ៉េវC110មួយគ្រឿងបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯសិស្សសាលាពីរនាក់ស្រី បើកបរម៉ូតូ ម៉ាក់សង់C១២៥ពាក់ផ្លាកលេខ-ប-មានជ័យ-1U-6606 របួសធ្ងន់ បានកម្លាំងនគរបាលផ្នែកចរាចរណ៍នគរបាលក្រុងប៉ោយប៉ែតដឹកបញ្ជូនទៅជួយសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ។

លោកក៏បានប្រាប់  ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺមកពី រថយន្តព្រុស ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ -2AG-5701បើកបរមានគ្នា ៤ នាក់ ក្នុងល្បឿនលឿន ទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ បានផ្ទុះកង់ក្រោយ រ៉េចង្កូតទៅបុកម៉ូតូរះ ០២គ្រឿង ម៉ូតូបើកបរ ទិសដៅពីលិចទៅកើតក៏បានជួបគ្រោះថ្នាក់ត្រូវរថយន្តព្រុសបុក ស្លាប់បុរសពីរនាក់ជាយោធា វីឯងសិស្ស

សាលាពីរនាក់រោងរបួសធ្ងន់បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តរួចហើយ។ករណីខាងលើនោញដែរ

អ្នកសារព័ត៏មានយើងមិនទាន់ស្គាល់

ឈ្មោះអ្នករងរបួស/អ្នកស្លាប់និងអ្នកបើកបរផងដែរ។

១-/ម៉ូតូម៉ាកវ៉េវពណ៌ខ្មៅបើកបរដោយបុរសពីរនាក់ជាយោធា បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

២-/ម៉ូតូម៉ាកសង់បើកបរដោយសិស្សសាលាពីរនាក់ស្រី រោងរបួសធ្ងន់បានបញ្ជូនទៅជួយសង្គ្រោះនៅបន្ទីរពេទ្យខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់៖ ក្នុងករណីគ្រោះថ្នាក់ ចរាចរណ៍ ខាងលើ 

លោកវរសេនីយ៍ទោ ឈឿន ប៊ុនថា អធិការរង ទទួលផែននគរបាលចរាចរណ៍  ដឹកនាំកម្លាំង ចុះធ្វើការពិនិត្យនិងវាស់វែងរួចក៏នាំយករថយន្តព្រុសនិងម៉ូតូ ២ គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតរង់ចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយ។វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print