រថយន្ដដឹកឈើរបស់ឧកញ៉ាទ្រីភាពនៅតែបន្ដ សកម្មភាពយ៉ាងគគ្រឹកគគ្រែង ឆ្លងកាត់ខេត្តកំពង់ធំ

ចែករំលែក៖

កំពង់ធំ៖ រថយន្ដយីឌុប​ផ្លូវ៥ដឹកឈើអោយឧកញ៉ាទ្រីភាព កំពុងតែធ្វើសកម្មភាពដឹកឈើទាំងយប់ទាំងថ្ងៃ បន្ដកន្ទុយគ្នាដោយរលូន គ្មានសមត្ថកិច្ចឬកំលាំងជំនាញមេព្រៃណាម្នាក់ចុះធ្វើការឆែកឆេរហាមឃាត់ទាល់តែសោះ ទង្វើនេះត្រូវបានមហាជនរឹះគន់ថាសមត្ថកិច្ចទាំងអស់កំពុងតែត្រូវសំណែនផ្អែមមាត់ផ្អែមករ រហូតស្រវឹងធ្លាក់ភ្នែក និងអ្នកខ្លះជាប់ត្រគៀកងាកខ្លួនមិនរួចរហូតធ្វើការបង្រ្គាបមិនកើត។

20150728-110324.jpg

តាមការសង្កេត មើលរបស់មហាជន បានអោយដឹងថា​ក្រោយពីលោកឧញ៉ាទ្រីភាព​បានធ្វើសន្និសិទកាសែតនិយាយផ្ទាល់មាត់ថា​ ឈប់កាប់ឈើ ឈប់ដឹកឈើ ហើយរថយន្ដដែលបិតឡូកូក្រុមហ៊ុនទ្រីភាពសុទ្ធតែមានច្បាប់ទាំងអស់ តែនេះជាលេសតែប៉ុណ្ណោះ​ព្រោះរថយន្ដដែលបានឆែករកច្បាប់កាលពីថ្ងៃមុន គឺគ្មានច្បាប់សូម្បីតែមួយសន្លឹក ។

មហាជនបានរឹះគន់ថា​មួយរយះពេលនេះស្រាប់តែមានលេចមុខ​លោក ឧកញ៉ា កែវគឹមសាន ​មកតែម្ដង លោកឧកញ៉ា កែវគឹមសាន រូបនេះបានប្រើ ដៃស្ដាំ និងដៃឈ្វេង របស់ខ្លួន ដើម្បីរត់ការដឹកឈើទាំងនេះដឹកទាំងយប់ទាំងថ្ងៃ​យ៉ាងរលូនដោយ ផ្ដល់លាភសក្ការះ​ដល់សមត្ថកិច្ចមួយចំនួន​នៅតាមដងផ្លូវ​រួមទាំងមេព្រៃផងដែរ​។

ក្នុងនោះតាមការអង្កេតមើល របស់សមត្ថកិច្ចឃើញថា​រថយន្ដ​ដែលមានបិតឡូកូ ក្រុមហ៊ុន ទ្រីភាព​ក្នុង១យប់​១ថ្ងៃ មិនតិចជាង៣០គ្រឿងទេដែលដឹកជញ្ចូនឈើចេញពីខេត្តព្រះវិហារ និងខេត្តសៀមរាប សុទ្ធរថយន្ដខ្នាតធំ​ យីឌុប ហើយឈើទាំងនោះសុទ្ធតែ​ជាឈើប្រណិត មាន ធ្នង់ បេង នាងនួន និងមានក្រញូងបង្កប់នៅខាងក្នុងផងដែរ៕

20150728-110257.jpg

20150728-110302.jpg

20150728-110309.jpg

20150728-110305.jpg

20150728-110313.jpg

20150728-110316.jpg

20150728-110320.jpg

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print